Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 51:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ទុក្ខ​វេទនា​ពីរ​យ៉ាង​បាន​កើត​មាន ចំពោះ​អ្នក​ផ្ទួនៗ​គ្នា គឺ​អ្នក​ត្រូវ​ហិន‌ហោច និង​ខ្ទេច‌ខ្ទី ទុរ្ភិក្ស និង​សង្គ្រាម តែ​គ្មាន​នរណា​អាណិត​អាសូរ​អ្នក គ្មាន​នរណា​សម្រាល​ទុក្ខ​អ្នក​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 សេចក្ដីទាំង​ពីរ​នេះ​បាន​កើតឡើង​ដល់​អ្នក​ហើយ គឺ​ការបំផ្លាញ និង​ការអន្តរាយ ទុរ្ភិក្ស និង​ដាវ​; តើ​នរណា​នឹង​សម្ដែងការអាណិតអាសូរ​ដល់​អ្នក​? តើ​យើង​នឹង​កម្សាន្តចិត្ត​អ្នក​តាមរយៈ​អ្នកណា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 សេចក្ដី​ទាំង​ពីរ​មុខ​នេះ បាន​ធ្លាក់​មក​លើ​អ្នក​ហើយ គឺ​សេចក្ដី​រឹប‌ជាន់ និង​សេចក្ដី​បំផ្លាញ តើ​អ្នក​ណា​សោក​ស្តាយ​នឹងអ្នក? ក៏​មាន​អំណត់ និង​ដាវ​ផង តើ​អ្នក​ណា​នឹង​កម្សាន្ត​ចិត្ត​អ្នក​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 សេចក្ដី​ទាំង​២​មុខ​នេះ បាន​ធ្លាក់​មក​លើ​ឯង​ហើយ គឺ​សេចក្ដី​រឹប‌ជាន់នឹង​សេចក្ដី​បំផ្លាញ តើ​អ្នក​ឯ​ណា​នឹង​សោក​ស្តាយ​នឹង​ឯង ក៏​មាន​សេចក្ដី​អំណត់ នឹង​ដាវ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​កំសាន្ត​ចិត្ត​ឯង​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ទុក្ខ​វេទនា​ពីរ​យ៉ាង​បាន​កើត​មាន ចំពោះ​អ្នក​ផ្ទួនៗ​គ្នា គឺ​អ្នក​ត្រូវ​ហិន‌ហោច និង​ខ្ទេច‌ខ្ទី ទុរ្ភិក្ស និង​សង្គ្រាម តែ​គ្មាន​នរណា​អាណិត​អាសូរ​អ្នក គ្មាន​នរណា​សំរាល​ទុក្ខ​អ្នក​សោះ។

សូមមើលជំពូក ចម្លង




អេសាយ 51:19
26 ការដាក់ឲ្យឆ្លើយតបគ្នា  

មិត្ត‌ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​លោក។ អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណា‌អាម៉ា។


បងប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សម្តែង​ការ​អាណិត‌អាសូរ និង​សម្រាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​លោក។


ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ ទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំ តែ​រក​មិន​បាន​ឡើយ!


មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​ផែនដី​នេះ។ ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ទេ ដ្បិត​អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​សង្កត់‌សង្កិន ដូច្នេះ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ឡើយ។


ពេល​នោះ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា មនុស្ស​កម្សត់​ទុគ៌ត ព្រះអង្គ​នឹង​នាំ​មនុស្ស​ក្រីក្រ​ទៅ​រក​កន្លែង សម្រាក​យ៉ាង​សុខ‌សាន្ត។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ ពូជ‌ពង្ស​របស់​អ្នក​ស្លាប់​ដោយ​អត់​ឃ្លាន រីឯ​អ្នក​ដែល​នៅ​សល់ នឹង​ស្លាប់​ដោយ​មុខ​ដាវ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​រវី‌រវល់​នឹង​ខ្ញុំ​អី ទុក​ឲ្យ​ខ្ញុំ​យំ​សោក​យ៉ាង​ជូរ​ចត់​ទៅ មិន​បាច់​ខ្វល់​ខ្វាយ​នឹង​សម្រាល​ទុក្ខ​ខ្ញុំ ព្រោះ​តែ​ទីក្រុង​នៃ​ប្រជា‌ជន​របស់​ខ្ញុំ ត្រូវ​អន្តរាយ​នោះ​ឡើយ


ទុក្ខ​វេទនា​ទាំង​ពីរ​នេះ​នឹង​កើត​មាន​ដល់​អ្នក យ៉ាង​ទាន់‌ហន់ គឺ​ក្នុង​ថ្ងៃ​តែ​មួយ អ្នក​នឹង​បាត់​បង់​កូន​ចៅ ហើយ​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ។ ទុក្ខ​វេទនា​នេះ​នឹង​កើត​មាន​ដល់​អ្នក គេច​មិន​ផុត​ឡើយ ទោះ​បី​អ្នក​មាន​មន្ត‌អាគម ឬ​មាន​គាថា ការពារ​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។


ក្រុង​ដ៏​សែន​វេទនា​អើយ! អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក តែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ។ ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីត មក​សង់​អ្នក​ឡើង​វិញ យើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ


ក្នុង​ស្រុក​របស់​អ្នក គេ​នឹង​លែង​និយាយ​ពី អំពើ​ហិង្សា​ទៀត​ហើយ ក្នុង​ទឹក​ដី​របស់​អ្នក​ក៏​លែង​មាន ការ​វិនាស​ហិន‌ហោច​ទៀត​ដែរ។ គេ​នឹង​ហៅ​កំពែង​របស់​អ្នក​ថា “សង្គ្រោះ” ហៅ​ទ្វារ​របស់​អ្នក​ថា​ទ្វារ “សរសើរ​តម្កើង”។


ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែង ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ


គេ​នឹង​ដើរ​កាត់​ស្រុក​ទាំង​កើត​ទុក្ខ ទាំង​ឃ្លាន ពេល​គេ​ឃ្លាន គេ​ក្ដៅ​ក្រហាយ ហើយ​ប្រទេច‌ផ្ដាសា​ស្ដេច និង​ព្រះ​របស់​ខ្លួន គេ​ងើយ​មើល​ទៅ​លើ


ប្រជា‌ជន​ងាក​ទៅ​ខាំ​ខាង​ស្ដាំ គេ​នៅ​តែ​ឃ្លាន ងាក​ទៅ​ត្របាក់​ខាង​ឆ្វេង ក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែល ដូច្នេះ ម្នាក់ៗ​ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ី


យេរូ‌សាឡឹម​អើយ គ្មាន​នរណា​អាណិត​អ្នក គ្មាន​នរណា​ស្រណោះ​អ្នក គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ឈឺ‌ឆ្អាល​នឹង​អ្នក​ទេ


យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ រហូត​ដល់​ពួក​គេ​បាត់​សូន្យ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ និង​ដូនតា​របស់​ពួក​គេ»។


អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយ សូម​មើល​មក​ចុះ! តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ! នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ដ៏​ខ្លាំង ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!


ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹង សំពត់​របស់​នាង នាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​នាង នាង​ផុង​ខ្លួន​ជ្រៅ​ពេក គ្មាន​នរណា​អាច​សម្រាល​ទុក្ខ​នាង​ឡើយ។ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ទុក្ខ​វេទនា របស់​ខ្ញុំ​ម្ចាស់​ផង សត្រូវ​មាន​ជ័យ‌ជម្នះ​លើ​ខ្ញុំ​ម្ចាស់​ហើយ!»


យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។


ប្រសិន​បើ​យើង​ឲ្យ​សត្វ​សាហាវ​ចូល​មក​ក្នុង​ស្រុក ប្រល័យ​ជីវិត​អ្នក​ស្រុក និង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ ព្រោះ​ខ្លាច​សត្វ​ទាំង​នោះ


ពិត​មែន​ហើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទោះ​បី​យើង​ដាក់​ទោស​ក្រុង​យេរូ‌សាឡឹម ដោយ​គ្រោះ​កាច​ទាំង​បួន​យ៉ាង គឺ​សង្គ្រាម ទុរ្ភិក្ស សត្វ​សាហាវ និង​ជំងឺ​រាត‌ត្បាត ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទាំង​មនុស្ស​ទាំង​សត្វ​ក្ដី


កណ្ដូប​ទាំង​នោះ​ស៊ី​ស្មៅ​អស់​ពី​ស្រុក។ ខ្ញុំ​ទូល​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង នគរ​អ៊ីស្រា‌អែល​តូច​ណាស់ ធ្វើ​ម្ដេច​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។


ពេល​គេ​ឃើញ​នាង គេ​នឹង​រត់​ចេញ​ឆ្ងាយ ទាំង​ពោល​ថា: “នីនីវេ​វិនាស​ហើយ គ្មាន​នរណា​អាណិត​នាង គ្មាន​នរណា​សម្រាល​ទុក្ខ​នាង​ទេ!”។


ការ​នេះ​ហើយ​ដែល​បាន​សម្រាល​ទុក្ខ​យើង។ ប៉ុន្តែ លើស​ពី​នេះ យើង​ក៏​មាន​អំណរ​រឹត​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​លោក​ទីតុស​មាន​អំណរ​សប្បាយ ព្រោះ​បងប្អូន​ទាំង​អស់​គ្នា​បាន​ជួយ​គាត់​ឲ្យ​ស្ងប់​ចិត្ត លែង​ព្រួយ​បារម្ភ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម