លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។
សាការី 8:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងផ្ដល់ឲ្យស្រុកបានប្រកបសេចក្ដីសុខសាន្ត: ដើមទំពាំងបាយជូរនឹងមានផ្លែផ្កាឡើងវិញ ដីនឹងផ្ដល់ភោគផល ហើយមេឃក៏បង្អុរទឹកភ្លៀងមកដែរ។ យើងនឹងឲ្យប្រជាជនដែលនៅសេសសល់ទទួលភោគសម្បត្តិទាំងនោះទុកជាមត៌ក។ ព្រះគម្ពីរខ្មែរសាកល ‘មែនហើយ គ្រាប់ពូជនឹងត្រូវបានសាបព្រោះក្នុងសេចក្ដីសុខសាន្ត ដើមទំពាំងបាយជូរនឹងផ្ដល់ផលផ្លែរបស់វា ផែនដីនឹងផ្ដល់ភោគផលរបស់វា ហើយផ្ទៃមេឃនឹងផ្ដល់ទឹកសន្សើមរបស់វាដែរ។ យើងនឹងឲ្យអ្នកដែលនៅសល់នៃប្រជាជននេះទទួលទាំងអស់នេះជាមរតក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ហើយដើមទំពាំងបាយជូរនឹងបង្កើតផល ដីក៏ចម្រើនផល ផ្ទៃមេឃនឹងទម្លាក់សន្សើមមក ហើយយើងនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមត៌ក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ឯដើមទំពាំងបាយជូរនឹងបង្កើតផល ហើយដីនឹងចំរើនផលដែរ ផ្ទៃមេឃក៏នឹងទំលាក់សន្សើមមក ហើយអញនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមរដក អាល់គីតាប យើងនឹងផ្ដល់ឲ្យស្រុកបានប្រកបសេចក្ដីសុខសាន្ត: ដើមទំពាំងបាយជូរនឹងមានផ្លែផ្កាឡើងវិញ ដីនឹងផ្ដល់ភោគផល ហើយមេឃក៏បង្អុរទឹកភ្លៀងមកដែរ។ យើងនឹងឲ្យប្រជាជនដែលនៅសេសសល់ទទួលភោគសម្បត្តិទាំងនោះទុកជាមត៌ក។ |
លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។
សូមព្រះជាម្ចាស់ប្រទានទឹកសន្សើម ពីលើមេឃមកឲ្យកូន ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ ព្រះអង្គប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
លោកអេលីយ៉ាជាអ្នកភូមិធេសប៊ី ក្នុងស្រុកកាឡាដ ទូលព្រះបាទអហាប់ថា៖ «ទូលបង្គំសូមទូលព្រះករុណា ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលទូលបង្គំគោរពបម្រើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែទូលបង្គំទូលសូម»។
សូមឲ្យភ្នំទាំងឡាយផ្ដល់នូវភោគផល ដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ ព្រមទាំងនាំឲ្យពួកគេស្គាល់ សេចក្ដីសុចរិតដែរ។
សេចក្ដីក្រោធរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
ព្រះអម្ចាស់នឹងប្រទានភ្លៀងឲ្យធ្លាក់ចុះមក លើគ្រាប់ពូជដែលអ្នកបានសាបព្រោះ ហើយដីនឹងធ្វើឲ្យដំណាំដុះឡើង យ៉ាងបរិបូណ៌ និងឆ្ងាញ់ពិសាទៀតផង។ នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នក នឹងស៊ីស្មៅក្នុងវាលស្មៅដ៏ល្វឹងល្វើយ។
អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។
ពួកគេត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ នៅលើភ្នំស៊ីយ៉ូន ពួកគេនាំគ្នារត់ទៅទទួលទ្រព្យសម្បត្តិ ដែលព្រះអម្ចាស់ប្រទានឲ្យ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ហ្វូងចៀម និងហ្វូងគោ។ ចិត្តរបស់ពួកគេប្រៀបដូចសួនឧទ្យាន ដែលមានទឹកស្រោចស្រព ពួកគេនឹងលែងខ្សោះល្វើយទៀតហើយ។
ប្រជាជាតិនានានឹងលែងបំផ្លិចបំផ្លាញពួកគេទៀតហើយ សត្វព្រៃក៏នឹងលែងហែកពួកគេស៊ីទៀតដែរ ពួកគេនឹងរស់នៅយ៉ាងសុខសាន្តនៅក្នុងស្រុក ឥតមាននរណាបំភ័យពួកគេឡើយ។
អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងអើយ យើងនឹងនាំអ្នករាល់គ្នាឲ្យដើរនៅលើភ្នំនេះវិញ។ អ្នករាល់គ្នានឹងយកទឹកដីនេះធ្វើជាកម្មសិទ្ធិ និងជាកេរមត៌ក ទឹកដីនេះនឹងលែងធ្វើឲ្យអ្នករាល់គ្នាបាត់បង់កូនចៅទៀតហើយ»។
យើងនឹងធ្វើឲ្យដើមឈើ និងស្រែចម្ការបង្កើតផលផ្លែជាច្រើន ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះដោយទុរ្ភិក្ស និងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានា។
យើងបែរមករកអ្នករាល់គ្នា យើងកាន់ខាងអ្នករាល់គ្នា។ មានគេភ្ជួររាស់អ្នក និងសាបព្រោះឡើងវិញ។
ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទ នៅពេលព្រលឹម ដូចទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗ ដូចកម្ទេចចំបើងប៉ើងចេញពីលានបោកស្រូវ និងដូចផ្សែងហុយចេញពីរោងបាយ។
យើងនឹងឲ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចទឹកសន្សើមធ្លាក់ចុះមក ពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ ពួកគេនឹងចាក់ឫសដូចដើមឈើនៅ ស្រុកលីបង់។
ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេ ព្រះអង្គមានព្រះបន្ទូលមកពួកគេថា: «មើល៍!យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរ យើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យ ប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។
សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ ដើមឈើនឹងមានផ្លែ ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ ក៏បង្កើតភោគផលឡើងវិញដែរ។
ប្រសិនបើអ្នករាល់គ្នាកាន់តាមច្បាប់របស់យើង ហើយគោរព និងប្រតិបត្តិតាមបទបញ្ជារបស់យើង
ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោតទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។
ហេតុនេះហើយបានជាមេឃទប់មិនឲ្យ មានភ្លៀងធ្លាក់ ដីក៏មិនផ្ដល់ភោគផលឲ្យអ្នករាល់គ្នាដែរ។
ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ ព្រះវិហាររបស់ព្រះអម្ចាស់។ ចូរសង្កេតមើលចុះ!
នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ សូម្បីតែចម្ការទំពាំងបាយជូរ ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ ក៏មិនផ្ដល់ភោគផលអ្វីដែរ។ ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ យើងនឹងឲ្យពរ អ្នករាល់គ្នាបានចម្រុងចម្រើន។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះ ប្រជាជនដែលនៅសេសសល់យល់ថា ហេតុការណ៍នេះដូចជាអស្ចារ្យពេក ក៏ប៉ុន្តែ យើងយល់ថាមិនមែនជាការអស្ចារ្យពេកទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញ ដំណាំរបស់អ្នករាល់គ្នា ហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា នឹងផ្ដល់ភោគផលបរិបូណ៌»។
ចូរស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិត*របស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
ហេតុនេះមិនត្រូវឲ្យនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើ បងប្អូន
សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់ដូចទឹកភ្លៀង សូមឲ្យពាក្យសម្ដីរបស់ខ្ញុំស្រក់ដូចសន្សើម ដូចភ្លៀងបង្អុរមកលើរុក្ខជាតិខៀវខ្ចី ឬដូចដំណក់ទឹកធ្លាក់ទៅលើស្មៅ
ចំពោះកូនចៅលោកយ៉ូសែប លោកម៉ូសេថ្លែងថា: ព្រះអម្ចាស់នឹងប្រទានពរដល់ស្រុករបស់គេ ភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃ ហើយទឹកក៏ផុសចេញពីក្នុងដីមក ស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។
អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត កូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេ នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ ស្រូវ និងស្រាទំពាំងបាយជូរថ្មី ព្រមទាំងមានសន្សើម ធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។