ទំនុកតម្កើង 72:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 សូមឲ្យភ្នំទាំងឡាយផ្ដល់នូវភោគផល ដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ ព្រមទាំងនាំឲ្យពួកគេស្គាល់ សេចក្ដីសុចរិតដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 សូមឲ្យភ្នំនានា និងទីទួលទាំងឡាយ នាំមកនូវសេចក្ដីសុខសាន្តដល់ប្រជារាស្ត្រ ដោយសេចក្ដីសុចរិត; សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 សូមឲ្យភ្នំធំៗផ្ដល់ភាពចម្រុងចម្រើន ដល់ប្រជារាស្ត្រ ហើយភ្នំតូចៗផ្ដល់ផលផ្លែជាសេចក្ដីសុចរិត! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះអស់ទាំងភ្នំធំតូច នឹងចំរើនសេចក្ដីសុខ ដល់បណ្តាជន ដោយសេចក្ដីសុចរិត សូមមើលជំពូកអាល់គីតាប3 សូមឲ្យភ្នំទាំងឡាយផ្ដល់នូវភោគផល ដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ ព្រមទាំងនាំឲ្យពួកគេស្គាល់ សេចក្ដីសុចរិតដែរ។ សូមមើលជំពូក |
ព្រះអង្គបានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលព្យាការីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកថ្វាយព្រះអម្ចាស់។
នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរ ពាសពេញភ្នំ ផ្ដល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។ នៅតាមភ្នំតូចៗក៏មានហ្វូងសត្វយ៉ាងច្រើន ដែលផ្ដល់ទឹកដោះដ៏ហូរហៀរដែរ។ ទឹកនឹងហូរសាជាថ្មី នៅតាមជ្រោះទាំងប៉ុន្មាន ក្នុងស្រុកយូដា។ មានប្រភពទឹកមួយហូរចេញ ពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅស្រោចស្រពជ្រលងភ្នំស៊ីទីម។