លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
លោកុប្បត្តិ 27:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេជម្រាបលោកស្រីរេបិកាអំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុប ជាកូនពៅ មកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូន ដើម្បីសងគំនុំ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានគេជម្រាបពាក្យរបស់អេសាវកូនប្រុសច្បងរបស់រេបិកាដល់នាង នាងក៏ចាត់គេឲ្យទៅហៅយ៉ាកុបកូនប្រុសពៅរបស់នាងមក ហើយប្រាប់គាត់ថា៖ “មើល៍! អេសាវបងប្រុសរបស់ឯងកំពុងលួងខ្លួនឯង ដោយរៀបគម្រោងសម្លាប់ឯងហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ មានគេនាំពាក្យរបស់អេសាវជាកូនច្បង ទៅជម្រាបលោកស្រីរេបិកា ដូច្នេះ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុបកូនពៅមក ហើយប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូនចោល ដើម្បីរំសាយកំហឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេនាំយកពាក្យនោះទៅជំរាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសំឡាប់ឯងចោល អាល់គីតាប មានគេជម្រាបរ៉ហ្វ៊ីកា អំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅយ៉ាកកូប ជាកូនពៅមកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូន ចង់សម្លាប់កូន ដើម្បីសងគំនុំ។ |
លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
ឥឡូវនេះ កូនអើយ ចូរស្ដាប់ម្ដាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកខារ៉ានទៅ។
សូមព្រះអង្គមេត្តាប្រោសទូលបង្គំឲ្យបានរួចពីកណ្ដាប់ដៃអេសាវ ជាបងប្រុសរបស់ទូលបង្គំផង! ដ្បិតទូលបង្គំខ្លាចគាត់មកដល់ សម្លាប់រង្គាលទូលបង្គំ និងគ្រួសារទូលបង្គំ ទាំងស្រីទាំងក្មេង។
លោកយ៉ាកុបបានចាត់អ្នកនាំសារឲ្យទៅមុនលោក ដើម្បីជួបនឹងលោកអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
ពួកគេនិយាយលើកទឹកចិត្តគ្នា ឲ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ចាំចាប់អ្នកដទៃ ទាំងពោលថា «គ្មាននរណាឃើញទេ!»។
ជនទាំងនោះសប្បាយចិត្តតែនឹង ប្រព្រឹត្តអំពើអាក្រក់ ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។
ភរិយាទាំងពីរនាក់របស់លោកដាវីឌ គឺនាងអហ៊ីណោមដែលជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាប្រពន្ធរបស់សពលោកណាបាល អ្នកភូមិកើមែល ក៏ត្រូវគេកៀរយកទៅដែរ។