ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមាន ព្រះហឫទ័យសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
ទំនុកតម្កើង 92:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ជាការប្រពៃណាស់ ដែលទូលបង្គំលើកតម្កើងព្រះអង្គ ស្មូត្រទំនុកតម្កើង សរសើរព្រះនាម របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត! ព្រះគម្ពីរខ្មែរសាកល ជាការល្អណាស់ដែលអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គដែលជាព្រះដ៏ខ្ពស់បំផុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាការប្រពៃណាស់ ដែលអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរតម្កើងព្រះនាមព្រះអង្គ ឱព្រះដ៏ខ្ពស់បំផុតអើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរដល់ព្រះនាមនៃទ្រង់ ជាព្រះដ៏ខ្ពស់បំផុត អាល់គីតាប ឱអុលឡោះតាអាឡាអើយ ជាការប្រពៃណាស់ ដែលខ្ញុំលើកតម្កើងទ្រង់ ច្រៀង គីតាបសាបូរសរសើរនាម របស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត! |
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមាន ព្រះហឫទ័យសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។
ហាលេលូយ៉ា! ស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះអង្គ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
មនុស្សសុចរិតអើយ ចូរនាំគ្នា អបអរលើកតម្កើងព្រះអម្ចាស់! មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរព្រះអង្គ។
អ្នកលើកតម្កើងយើង គឺអ្នកដែលថ្វាយពាក្យ អរព្រះគុណទុកជាតង្វាយ ហើយយើងនឹងសង្គ្រោះអស់អ្នក ដែលដើរតាមមាគ៌ារបស់យើង»។
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ចំពោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។
ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។
រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល តែនៅពេលណាទូលបង្គំ នៅជាមួយព្រះអង្គប៉ុណ្ណោះ ឱព្រះជាអម្ចាស់អើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ ទាំងប៉ុន្មានរបស់ព្រះអង្គ។
យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាព្រះ អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ ដ៏ខ្ពង់ខ្ពស់បំផុត ។
ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ អស់កល្បជានិច្ច ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត មានព្រះបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា។
ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត។
ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាមព្រះអង្គ។
ដូច្នេះ ព្រះជាម្ចាស់បានតម្រូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរដែរ