សូមសម្តែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។ សូមប្រោសប្រទានឲ្យទូលបង្គំស្គាល់ផ្លូវ ដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
ទំនុកតម្កើង 90:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសម្តែងព្រះហឫទ័យមេត្តាករុណា ដ៏លើសលុបចំពោះយើងខ្ញុំតាំងពីព្រលឹម នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយ អស់មួយជីវិត។ ព្រះគម្ពីរខ្មែរសាកល សូមចម្អែតយើងខ្ញុំនៅពេលព្រឹកព្រលឹមដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ដើម្បីឲ្យយើងខ្ញុំបានស្រែកដោយអំណរ ហើយអរសប្បាយក្នុងអស់ទាំងថ្ងៃរបស់យើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រឹក សូមចម្អែតយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ ហើយសប្បាយរីករាយអស់មួយជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱសូមចំអែតយើងខ្ញុំ ដោយសេចក្ដីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្ដីអំណររហូតដល់អស់១ជីវិត អាល់គីតាប សូមសំដែងចិត្តមេត្តាករុណា ដ៏លើសលប់ចំពោះយើងខ្ញុំតាំងពីព្រលឹម នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយ អស់មួយជីវិត។ |
សូមសម្តែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។ សូមប្រោសប្រទានឲ្យទូលបង្គំស្គាល់ផ្លូវ ដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
ចូរឲ្យជនជាតិអ៊ីស្រាអែល រីករាយនឹងព្រះអង្គដែលបានបង្កើតគេមក សូមឲ្យប្រជាជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន!
ខ្ញុំដឹងជាក់ច្បាស់ណាស់ថា ព្រះអង្គនឹងប្រទានសុភមង្គលឲ្យទូលបង្គំ ហើយព្រះអង្គប្រណីសន្ដោសទូលបង្គំ យ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងវិលត្រឡប់ មកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។
ទូលបង្គំត្រេកអរសប្បាយជាខ្លាំង ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស ចំពោះទូលបង្គំ ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ ព្រះអង្គជ្រាបថាទូលបង្គំមានកង្វល់។
មានសុភមង្គលហើយអស់អ្នក ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមករស់នៅក្នុងទីសក្ការៈ របស់ព្រះអង្គ។ យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលព្រះពរ នៅក្នុងព្រះដំណាក់របស់ព្រះអង្គ គឺនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
តើព្រះអង្គមិនយាងមកវិញ ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ មានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ?
សូមប្រោសអ្នកបម្រើរបស់ព្រះអង្គ ឲ្យមានអំណរសប្បាយ ព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មានឮសំឡេងយំនៅភូមិរ៉ាម៉ា ជាទំនួញសោកសៅ និងសម្រែកឈឺចាប់ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាលួងលោមឡើយ ព្រោះកូនរបស់នាងបាត់បង់ជីវិត អស់ទៅហើយ»។
នៅគ្រានោះ ពួកគេនឹងមានសុភមង្គល ហើយសម្ផស្សដ៏ល្អបំផុត ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្ដល់ឲ្យ យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!