គេពួនដូចសត្វសិង្ហសម្ងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត គេចាប់ជនទុគ៌ត ដោយទាក់ទាញ ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។
ទំនុកតម្កើង 83:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេរៀបចំគម្រោងការប្រឆាំង នឹងប្រជារាស្ដ្ររបស់ព្រះអង្គ ហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ពួកគេឃុបឃិតគ្នារកឧបាយកលទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រឹក្សាគ្នាទាស់នឹងអ្នកដែលព្រះអង្គរក្សាទុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រឹក្សាគ្នាបង្កើតឧបាយ ទាស់នឹងប្រជារាស្ត្រព្រះអង្គ ហើយគិតគូរគ្នាទាស់នឹងអស់អ្នក ដែលព្រះអង្គការពារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេប្រឹក្សាគ្នាបង្កើតឧបាយទាស់នឹងរាស្ត្រទ្រង់ ហើយគិតគូរគ្នា ទាស់នឹងអស់អ្នកដែលទ្រង់ខាខាំង អាល់គីតាប ពួកគេរៀបចំគម្រោងការប្រឆាំង នឹងប្រជារាស្ដ្ររបស់ទ្រង់ ហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ |
គេពួនដូចសត្វសិង្ហសម្ងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត គេចាប់ជនទុគ៌ត ដោយទាក់ទាញ ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។
ហេតុអ្វីបានជាប្រជាជាតិទាំងឡាយ នាំគ្នាបង្កើតកោលាហល ហើយប្រជារាស្ត្រនានារអ៊ូរទាំ ដោយឥតខ្លឹមសារយ៉ាងនេះ?
ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងឲ្យខ្ញុំជ្រកក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។
ព្រះអង្គលាក់គេនៅក្បែរព្រះអង្គ ឲ្យរួចផុតពីឧបាយកលរបស់មនុស្ស គឺឲ្យគេជ្រកនៅក្នុងព្រះពន្លា ឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។
សូមការពារទូលបង្គំឲ្យរួចផុត ពីការឃុបឃិតរបស់មនុស្សអាក្រក់ និងឲ្យទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។
អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។
ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។
ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រិស្ត ក្នុងព្រះជាម្ចាស់ដែរ។
នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូលគ្មានជាងដែកទេ ដ្បិតជនជាតិភីលីស្ទីនបានបញ្ជាថា៖ «មិនត្រូវឲ្យពួកហេប្រឺធ្វើដាវ ឬលំពែងឡើយ»។