ដោយព្រះអង្គមានព្រះហឫទ័យមេត្តា ករុណាចំពោះទូលបង្គំ សូមកម្ទេចខ្មាំងសត្រូវ និងបច្ចាមិត្ត ទាំងប៉ុន្មានរបស់ទូលបង្គំ ឲ្យវិនាសសូន្យទៅ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
ទំនុកតម្កើង 55:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់គ្រងរាជ្យតាំងពីអស់កល្បរៀងមក សូមព្រះអង្គស្ដាប់ពាក្យខ្ញុំ ហើយបំបាក់មុខពួកគេទៅ - សម្រាក អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន គោរពកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ ព្រះគម្ពីរខ្មែរសាកល ព្រះដែលគង់លើបល្ល័ង្កតាំងពីបុរាណមក ព្រះអង្គនឹងឮ ហើយធ្វើទុក្ខពួកគេ។ សេឡា នេះគឺដោយសារពួកគេមិនផ្លាស់ប្រែ ក៏មិនកោតខ្លាចព្រះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះដែលគង់នៅតាំងពីអស់កល្ប -បង្អង់ ព្រះអង្គនឹងស្ដាប់ ហើយព្រះអង្គនឹងបំបាក់មុខគេ ព្រោះគេមិនប្រែចិត្ត ក៏មិនកោតខ្លាចព្រះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់នឹងឮហើយនឹងធ្វើសបដល់គេ គឺជាព្រះដែលគង់នៅតាំងពីអស់កល្ប រៀងមកនោះហើយ។ –បង្អង់ ៙ គេមិនព្រមប្រែចិត្តសោះ ក៏មិនកោតខ្លាចដល់ព្រះដែរ អាល់គីតាប អុលឡោះគ្រងរាជ្យតាំងពីអស់កល្បរៀងមក សូមទ្រង់ស្ដាប់ពាក្យខ្ញុំ ហើយបំបាក់មុខពួកគេទៅ - សម្រាក អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន គោរពកោតខ្លាចអុលឡោះទាល់តែសោះ។ |
ដោយព្រះអង្គមានព្រះហឫទ័យមេត្តា ករុណាចំពោះទូលបង្គំ សូមកម្ទេចខ្មាំងសត្រូវ និងបច្ចាមិត្ត ទាំងប៉ុន្មានរបស់ទូលបង្គំ ឲ្យវិនាសសូន្យទៅ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំអើយ ព្រះអង្គប្រកបដោយសេចក្ដីសុចរិត ព្រះអង្គបានឆ្លើយតបមកយើងខ្ញុំ ដោយសម្តែងឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល នៃផែនដី និងនៅខាងនាយសមុទ្រ នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!
ព្រះជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធ ហើយលែងរវីរវល់នឹងជនជាតិ អ៊ីស្រាអែលទៀត។
ដ្បិតចិត្តរឹងរូសរបស់មនុស្សល្ងង់ នឹងធ្វើឲ្យគេបាត់បង់ជីវិត ហើយចិត្តអួតអាងរបស់មនុស្សលេលា នឹងធ្វើឲ្យគេវិនាស។
មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។
ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។
តាំងពីក្មេងរៀងមក ម៉ូអាប់ពុំដែលមានកង្វល់ អ្វីទាល់តែសោះ គេសម្រាកយ៉ាងស្រួល ឥតដែលមាននរណា ដឹកយកទៅជាឈ្លើយសឹកឡើយ។ គេប្រៀបដូចជាស្រាដែលគ្មាននរណាផ្ទេរទៅ ដបផ្សេងទេ តែស្ថិតនៅក្នុងដបដដែល ហើយរក្សារសជាតិដើម ឥតដូរសោះ។
ព្រះជាម្ចាស់នឹងបោះបង់ចោល ប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រាអែលវិញ។
នៅគ្រានោះ យើងនឹងកាន់ចន្លុះ រុករកអស់អ្នកដែលយើងត្រូវដាក់ទោស នៅក្រុងយេរូសាឡឹម។ អ្នកទាំងនោះសម្ងំ ហើយគិតថា “ព្រះអម្ចាស់ មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។
ព្រះអង្គជាជម្រករបស់អ្នក តាំងពីដើមរៀងមក ព្រះហស្ដរបស់ព្រះអង្គទ្រអ្នកជានិច្ច ព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នក ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
ព្រះគ្រិស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។