ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 54:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ដោយ​យល់​ដល់​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ដោយ​ព្រះនាម​របស់ព្រះអង្គ ហើយ​ការពារក្ដី​ឲ្យ​ទូលបង្គំ​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​វិនិច្ឆ័យ​ទូល‌បង្គំ ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ‌សារ​ព្រះ‌នាម​ទ្រង់ ហើយ​វិនិច្ឆ័យ​ទូលបង្គំ ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​អើយ សូម​សង្គ្រោះ​ខ្ញុំ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ដោយ​យល់​ដល់​អំណាច​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 54:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះអង្គ​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់​នៃ​ប្រជា‌ជាតិ​នានា។ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះអង្គ​បាន​ឡើយ!


សូម​ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ព្រះ‌រាជា នៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្ន សូម​ព្រះ‌នាម​ព្រះ​របស់​លោក​យ៉ាកុប ការ‌ពារ​ព្រះ‌រាជា!។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ឥត​សង្ស័យ​ឡើយ។


ព្រះ‌ជាម្ចាស់​អើយ ដូច​ព្រះ‌នាម​របស់​ព្រះអង្គ ល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណា មនុស្ស‌ម្នា​ក៏​នឹង​លើក​តម្កើង​ព្រះអង្គ រហូត​ដល់​ស្រុក​ដាច់​ស្រយាល ផែនដី​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​គ្រប់‌គ្រង​ដោយ​សុចរិត។


ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​យាង​មក​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់ សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះអង្គ សូម​រំដោះ​យើង​ខ្ញុំ និង​លើក‌លែង​ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ដែល​ស្រឡាញ់​យុត្តិធម៌! ព្រះអង្គ​បាន​តែង​ច្បាប់ ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល!


អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​ទេវតា ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រឆាំង​នឹង​លោក​ឡើយ។ បើ​អ្នក​បះ‌បោរ ទេវតា​មិន​អត់‌ទោស​ឲ្យ​ទេ ដ្បិត​លោក​ជា​តំណាង​របស់​យើង។


ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។


ដ្បិត​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព​នឹង​ការពារ​គេ ព្រះអង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិធម៌​ឲ្យ​គេ។


មើល ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​មក​ពី​ចម្ងាយ ទាំង​ខ្ញាល់ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ពិរោធ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។


ប៉ុន្តែ ព្រះ​ដែល​លោះ​ពួក​គេ ទ្រង់​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះអង្គ​ពិត​ជា​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​ឲ្យ អ្នក​ស្រុក​បាប៊ី‌ឡូន​កើត​ចលាចល។


នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​ព្រះអង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។


«មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ ព្រះ‌នាម​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «ព្រះ‌ជា​ម្ចាស់​គង់​ជា​មួយ​យើង»។


បងប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង​ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។


ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។


អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល នៅ​គីបៀរ ហើយ​ទូល​ថា៖ «ដាវីឌ​លាក់​ខ្លួន​នៅ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន»។