ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 5:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ដ្បិត​ព្រះអង្គ​តែងតែ​ប្រទានពរ​មនុស្ស​សុចរិត ព្រះអង្គ​ហ៊ុមព័ទ្ធ​ពួកគេ​ដោយ​សេចក្ដីសន្ដោស​ដូចជា​ខែល​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ប្រទាន​ពរ​មនុស្ស​សុចរិត ព្រះ‌អង្គ​គ្រប​បាំង​អ្នក​ទាំង​នោះ​ជុំ‌វិញ ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិត ទ្រង់​នឹង​បាំង​អ្នក​ទាំង​នោះ​នៅ​ជុំវិញ ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។

សូមមើលជំពូក



ទំនុកតម្កើង 5:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម ព្រះ‌បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!


ព្រះអង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ទាំង​តូច ទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ។


មនុស្ស​សុចរិត​នឹង​នាំ​គ្នា​ស្រែក​ហ៊ោ នៅ​ក្នុង​ជំរំ​របស់​ខ្លួន ព្រោះ​តែ​មាន​ជ័យ‌ជម្នះ ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប ដោយ​ឫទ្ធា‌នុភាព!


សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​ទូលបង្គំ សូម​ប្រណី‌សន្ដោស​ទូលបង្គំ ដូច​ព្រះអង្គ​ធ្លាប់​ប្រណី​សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ។


ព្រះ‌អម្ចាស់​ប្រទាន​ឫទ្ធា‌នុភាព ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​មាន​សន្តិ‌ភាព។


ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ខែល​ការពារ​ទូលបង្គំ ព្រះអង្គ​ផ្ដល់​សិរី​រុង​រឿង​ឲ្យ​ទូលបង្គំ និង​ប្រោស​ឲ្យ​ទូលបង្គំ​ងើប​មុខ​ឡើង​វិញ​បាន។


បពិត្រ​ព្រះ‌អម្ចាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​សង្គ្រោះ! សូម​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង! - សម្រាក


មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​តែង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។


ព្រះអង្គ​ជា​ជម្រក​សម្រាប់​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​អាសន្ន ព្រះអង្គ​ឲ្យ​ទូលបង្គំ​អាច​បន្លឺ​សំឡេង ច្រៀង​ឡើង ព្រោះ​ព្រះអង្គ​រំដោះ​ទូលបង្គំ។ - សម្រាក


ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌នាម​ព្រះអង្គ! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះអង្គ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!


ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ពន្លឺ​ថ្ងៃ និង​ជា​ខែល​ការពារ​យើង ព្រះ‌អម្ចាស់​ប្រណី​សន្ដោស និង​ប្រទាន​ឲ្យ​យើង​បាន​រុងរឿង ព្រះអង្គ​តែងតែ​ប្រទាន​សុភមង្គល​ឲ្យ​អស់​អ្នក ដែល​រស់​នៅ ដោយ​គ្មាន​សៅ‌ហ្មង។