លោកកាអ៊ីនបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថាក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។
ទំនុកតម្កើង 49:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ នឹងនៅស្ថិតស្ថេររហូតតទៅ លំនៅដ្ឋានរបស់គេនៅគង់វង្ស ពីជំនាន់មួយទៅជំនាន់មួយ ហើយគេដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនថែមទៀត។ ព្រះគម្ពីរខ្មែរសាកល ពួកគេគិតក្នុងចិត្តថា ផ្ទះរបស់ខ្លួននឹងមាននៅជារៀងរហូត ហើយលំនៅរបស់ពួកគេក៏មាននៅពីជំនាន់មួយទៅជំនាន់មួយ; ពួកគេហៅដីធ្លីតាមឈ្មោះរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេគិតក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅស្ថិតស្ថេរជានិច្ច ទីលំនៅរបស់គេនឹងធន់នៅគ្រប់ជំនាន់ ក៏ដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅជាប់ជានិច្ច ហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅ គេក៏ដាក់ឈ្មោះស្រុក តាមឈ្មោះរបស់ខ្លួនដែរ អាល់គីតាប គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ នឹងនៅស្ថិតស្ថេររហូតតទៅ លំនៅដ្ឋានរបស់គេនៅគង់វង្ស ពីជំនាន់មួយទៅជំនាន់មួយ ហើយគេដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនថែមទៀត។ |
លោកកាអ៊ីនបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថាក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។
កាលមានព្រះជន្មនៅឡើយ ស្ដេចអាប់សាឡុមបានឲ្យគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្ដេច ដ្បិតស្តេចគិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្ដេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្តូបអាប់សាឡុម»រហូតដល់សព្វថ្ងៃ។
គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។
ឱព្រះអម្ចាស់អើយ បើដូច្នេះតើឲ្យទូលបង្គំទន្ទឹងរង់ចាំអ្វី? មានតែព្រះអង្គទេ ដែលជាទីសង្ឃឹមរបស់ទូលបង្គំ។
អ្នកទាំងនោះមានពាក្យសម្ដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុល សម្រាប់ប្រហារជីវិត។
គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។
មនុស្សម្នាក់ខំប្រឹងធ្វើការយ៉ាងនឿយហត់ ដោយប្រើប្រាជ្ញា ចំណេះ និងការស្ទាត់ជំនាញតែបែរជាទុកអ្វីៗដែលខ្លួនធ្វើឲ្យមនុស្សម្នាក់ទៀត ដែលពុំបានខំប្រឹងប្រែងទាល់តែសោះ។ ត្រង់នេះក៏ឥតបានការ ហើយជាការមួយដ៏អាក្រក់បំផុត។
ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «នៅគ្រានោះ អ្នកនឹងមានចិត្តអួតបំប៉ោង ហើយរៀបចំផែនការអាក្រក់។
ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយ អ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។
ចូរលះបង់ចិត្តគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នកដែលមានចិត្តបែបនេះ
អំបូរយ៉ាអ៊ារដែលត្រូវជាកូនរបស់លោកម៉ាណាសេ បានទទួលតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់ជនជាតិកេស៊ូរី និងម៉ាកាធី។ គេដាក់ឈ្មោះទឹកដីបាសានថា ស្រុកហាវ៉ុត-យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ។
លោកសាំយូអែលក្រោកពីព្រលឹម ធ្វើដំណើរទៅគាល់ព្រះបាទសូល តែគេជម្រាបលោកថា ព្រះបាទសូលយាងទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្ដេចផ្ទាល់ រួចហើយស្ដេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីលកាល់។