Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 49:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អ្នក​ទាំង​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ នឹង​នៅ​ជាប់​ជានិច្ច ហើយ​ថា ទី​លំនៅ​គេ​នឹង​ធន់​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ គេ​ក៏​ដាក់​ឈ្មោះ​ស្រុក តាម​ឈ្មោះ​របស់​ខ្លួន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ពួកគេ​គិតក្នុងចិត្ត​ថា ផ្ទះ​របស់ខ្លួន​នឹងមាននៅ​ជារៀងរហូត ហើយ​លំនៅ​របស់ពួកគេ​ក៏មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​; ពួកគេ​ហៅ​ដីធ្លី​តាម​ឈ្មោះ​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គេ​គិត​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ នឹង​នៅ​ស្ថិត​ស្ថេរ​ជា‌និច្ច ទី​លំនៅ​របស់​គេ​នឹង​ធន់​នៅ​គ្រប់​ជំនាន់ ក៏​ដាក់​ឈ្មោះដី​ធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 គេ​នឹក​ក្នុង​ចិត្ត​ថា​គេហ‌ដ្ឋាន​របស់​គេ នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ លំ‌នៅ‌ដ្ឋាន​របស់​គេ​នៅ​គង់‌វង្ស ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​គេ​ដាក់​ឈ្មោះ​ដី‌ធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 គេ​នឹក​ក្នុង​ចិត្ត​ថា​គេហ‌ដ្ឋាន​របស់​គេ នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ លំ‌នៅ‌ដ្ឋាន​របស់​គេ​នៅ​គង់‌វង្ស ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​គេ​ដាក់​ឈ្មោះ​ដី‌ធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 49:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​គាត់ នោះ​នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​អេណុក គាត់​ក៏​សង់​ទី​ក្រុង​១ ហើយ​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក​កូន​ខ្លួន


រីឯ​នៅ​គ្រា​ដែល​អាប់‌សា‌ឡំម​គង់​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​ធ្វើ​បង្គោល​ថ្ម​១ ទុក​នៅ​ច្រក​ភ្នំ​នៃ​ហ្លួងសំរាប់​ជា​ទី​រំឭក ដោយ​នឹក​ថា អញ​គ្មាន​កូន​ប្រុសដើម្បី​នឹង​បន្ត​ឈ្មោះ​អញ​ទេ ទ្រង់​ក៏​ដាក់​ឈ្មោះ​ថ្ម​នោះ​តាម​នាម​របស់​ទ្រង់ គេ​ក៏​ហៅ​ថ្ម​នោះ​ថា «ថ្ម​អាប់‌សា‌ឡំម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


គេ​នឹក​ក្នុង​ចិត្ត​ថា អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ ក៏​មិន​ត្រូវ​អន្តរាយ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ


ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​នៅ​រង់‌ចាំ​អ្វី​ទៀត ដ្បិត​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​តែ​១​ប៉ុណ្ណោះ


ដ្បិត​នៅ​ក្នុង​មាត់​ពួក​នោះ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​កាច​អាក្រក់ បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ពោល​បញ្ចើច​ដោយ‌សារ​អណ្តាត


គេ​ស្វែង​រក​អំពើ​ទុច្ចរិត គេ​ថា យើង​បាន​ស្វែង​រក​អស់​ពី​ចិត្ត​ជា​ស្រេច​ហើយ ឯ​គំនិត​ខាង​ក្នុង នឹង​ចិត្ត​របស់​គេ សុទ្ធ​តែ​មាន​ជំរៅ​ណាស់


ឯ​ភ្នែក​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​នៅ​ត្រង់​ក្បាល​គេ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​រមែង​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ ប៉ុន្តែយើង​យល់​ឃើញ​ថា មាន​ការ​តែ​មួយ​ទេ ដែល​កើត​ដល់​គ្រប់​គ្នា


ដ្បិត​មាន​មនុស្ស​ដែល​ការ​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ធ្វើ​ដោយ​ប្រាជ្ញា ដោយ​ដំរិះ ហើយ​ដោយ​ស្ទាត់​ជំនាញ តែ​អ្នក​នោះ​ត្រូវ​ប្រគល់​ការ​ខ្លួន ទុក​ជា​ចំណែក​ដល់​ម្នាក់​ទៀត ដែល​មិន​បាន​ខំ​ធ្វើ​ឡើយ​នោះ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ក៏​អាក្រក់​ណាស់​ផង


ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​នោះ នឹង​មាន​គំនិត​កើត​ឡើង​ក្នុង​ចិត្ត​ឯង ហើយ​ឯង​នឹង​បង្កើត​កិច្ច‌កល​អាក្រក់


ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា ឯ​អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា មាន​ពេញ​ដោយ​ការ​ឆ​ស៊ី នឹង​អំពើ​អាក្រក់​វិញ


ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន


យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី នឹង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)


រួច​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​នឹង​ទៅ​ជួប​នឹង​សូល​ក្នុង​ព្រឹក​នោះ មាន​គេ​ជំរាប​សាំយូ‌អែល​ថា សូល​ទ្រង់​បាន​យាង​មក​ដល់​កើមែល​ហើយ មើល ទ្រង់​បាន​ដំឡើង​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​ឯ​គីល‌កាល​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម