ក៏ប៉ុន្តែ សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គពុំបានប្រគល់យើង ទៅក្នុងកណ្ដាប់ដៃគេ ដូចជារំពាដែលស្ថិតនៅក្នុងចង្កូម របស់ពួកគេនោះឡើយ។
ទំនុកតម្កើង 41:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើខ្មាំងសត្រូវរបស់ទូលបង្គំ គ្មានជ័យជម្នះលើទូលបង្គំទេនោះ ទូលបង្គំនឹងដឹងជាក់ថា ព្រះអង្គពិតជាគាប់ព្រះហឫទ័យ នឹងទូលបង្គំមែន។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែការនេះ ទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំ គឺសត្រូវរបស់ទូលបង្គំមិនស្រែកដោយមានជ័យជម្នះលើទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំមែន ព្រោះសត្រូវរបស់ទូលបង្គំ មិនបានឈ្នះទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ទ្រង់សព្វព្រះហឫទ័យនឹងទូលបង្គំពិត ដោយពួកសត្រូវមិនមានជ័យជំនះឈ្នះទូលបង្គំឡើយ អាល់គីតាប បើខ្មាំងសត្រូវរបស់ខ្ញុំ គ្មានជ័យជំនះលើខ្ញុំទេនោះ ខ្ញុំនឹងដឹងជាក់ថា ទ្រង់ពិតជាពេញចិត្តនឹងខ្ញុំមែន។ |
ក៏ប៉ុន្តែ សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គពុំបានប្រគល់យើង ទៅក្នុងកណ្ដាប់ដៃគេ ដូចជារំពាដែលស្ថិតនៅក្នុងចង្កូម របស់ពួកគេនោះឡើយ។
ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ!» ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរសប្បាយ ព្រោះតែទូលបង្គំបរាជ័យ។
តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ដូច្នេះ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខ! សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជម្នះ លើទូលបង្គំឡើយ!។
ព្រះអង្គមិនបណ្តោយឲ្យទូលបង្គំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែព្រះអង្គប្រទានឲ្យទូលបង្គំ មានសេរីភាពងើបឡើងវិញបាន។
សូមកុំឲ្យគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំឲ្យគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។
សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយ ចំពោះទូលបង្គំ ដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំ ឃើញ ហើយត្រូវអាម៉ាស់។ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលជួយសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។
សូមច្រៀងថ្វាយព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុស័ក្ដិសិទ្ធិ និងពីអ្វីៗដែលមានអំណាច គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាទៅជាឈ្លើយ ក្នុងពេលហែក្បួនជ័យជម្នះរបស់ព្រះអង្គ ។