នៅតែបន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀតហើយ! ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅ ក៏មិនឃើញមានអ្វីដែរ។
បន្តិចទៀត លែងមានមនុស្សអាក្រក់ទៀតឡើយ ទោះបីជាអ្នកខំរកមើលនៅកន្លែងគេក៏ដោយ ក៏គេមិននៅដែរ។
នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។
ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ
លោកយេហ៊ូវប្រាប់លោកប៊ីឌការ ជាអ្នកជំនួយការរបស់លោកថា៖ «ចូរលើកសពនេះបោះទៅក្នុងចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្ដេចអហាប់ ជាបិតារបស់ស្ដេចយ៉ូរ៉ាម ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ស្ដេចថា
គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។
រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់ គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។
មនុស្សអាក្រក់មានជ័យជម្នះតែមួយស្របក់ទេ ហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។
ពួកគេបានថ្កើងឡើងតែមួយភ្លែត រួចហើយវិនាសបាត់ទៅ ពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទង ហើយស្លោកអស់ទៅ និងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។
គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំ និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ? ដ្បិតបន្តិចទៀត ទូលបង្គំនឹងទៅនៅក្នុងផ្នូរ ព្រះអង្គនឹងរកទូលបង្គំ តែទូលបង្គំវិនាសសូន្យបាត់ទៅហើយ»។
ពេលណាមានខ្យល់បក់មក វាក៏រុះរោយបាត់អស់ទៅ ឥតមានទុកស្នាមអ្វីសោះឡើយ។
យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឲ្យអ្នកដទៃ។
ហេតុនេះ ព្រះជាម្ចាស់នឹងបំផ្លាញ អ្នករហូតតទៅជាមិនខាន ព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន ហើយព្រះអង្គនឹងយកអ្នកចេញ ពីពិភពលោកដែលយើងរស់នៅនេះ។ - សម្រាក
ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ រីឯជំរំរបស់មនុស្សទៀងត្រង់ នឹងចម្រុងចម្រើន។
អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យអធិស្ឋាន*កើត។