Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 7:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ្នក​នោះ​នឹង​មិន​ដែល​ត្រឡប់ មក​ផ្ទះ​ខ្លួន​ទៀត​ឡើយ ទី​កន្លែង​របស់​គេ​ក៏​នឹង​លែង​ស្គាល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អ្នក​នោះ​នឹង​មិន​ដែល​ត្រឡប់​មក​ឯ​ផ្ទះ​ខ្លួន​ទៀត​ឡើយ ទី​កន្លែង​របស់​គេ​ក៏​នឹង​លែង​ស្គាល់​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 7:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​ឲ្យ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ​ដែល​នឹង​មក​ជួប​យើង»។


ក៏​គេ​មុខ​ជា​វិនាស​រហូត​ត​ទៅ ដូច​លាមក​របស់​ខ្លួន​ដែរ។ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​អ្នក​នោះ​នឹង​ពោល​ថា “តើ​គាត់​ទៅ​ណា​បាត់​ហើយ?”


អ្នក​ដែល​ធ្លាប់​ឃើញ​គេ នឹង​លែង​ឃើញ​គេ​ទៀត​ហើយ នៅ​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​អាស្រ័យ ក៏​គ្មាន​នរណា​ឃើញ​គេ​ទៀត​ដែរ។


ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក កន្ត្រាក់​គេ​ចេញ​បាត់​ពី​លំ‌នៅ​របស់​ខ្លួន។


អ្នក​ដទៃ​ឃើញ​ដូច្នេះ ក៏​ទះ​ដៃ​ហ៊ោ ហើយ​នាំ​គ្នា​ហួច​ចំអក​ឲ្យ​ត្រង់​កន្លែង ដែល​គេ​ធ្លាប់​រស់​នៅ។


ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រម្លើង​ចេញ​ពី​កន្លែង របស់​ខ្លួន​ហើយ​នោះ សូម្បី​តែ​ញាតិ‌សន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ!


ពេល​ណា​មាន​ខ្យល់​បក់​មក វា​ក៏​រុះ‌រោយ​បាត់​អស់​ទៅ ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។


នៅ​តែ​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ! ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅ ក៏​មិន​ឃើញ​មាន​អ្វី​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម