ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 33:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា! ព្រះអង្គ​រំលាយ​គម្រោង‌ការ​របស់ ប្រជា‌ជន​ទាំង‌ឡាយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ផែនការ​របស់​ប្រជាជាតិ​នានា​ខ្ទេចសូន្យ ព្រះអង្គ​បាន​ធ្វើឲ្យ​គម្រោង​របស់​ប្រជាជន​ទាំងឡាយ​បរាជ័យ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ការ​ប្រឹក្សា របស់​ជាតិ​សាសន៍​នានា ទៅ​ជា​អសារ​ឥត​ការ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គំនិត​របស់​ប្រជាជន​ទាំង‌ឡាយ អសារ​បង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​នៃ​អស់​ទាំង​នគរ បាន​ថ្លស់​ការ ទ្រង់​ធ្វើ​ឲ្យ​គំនិត​នៃ​ជន​ទាំង‌ឡាយ​បាន​ទៅ​ជា​ឥត​ការ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា! ទ្រង់​រំលាយ​គម្រោង‌ការ​របស់ ប្រជា‌ជន​ទាំង‌ឡាយ។

សូមមើលជំពូក



ទំនុកតម្កើង 33:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​គេ​បែក‌ខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។


មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា លោក​អហ៊ី‌ថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ដែរ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ី‌ថូផែល​ប្រែ​ជា​ឥត​បាន​ការ»។


ចូរ​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ ហើយ​ប្រាប់​អាប់‌សា‌ឡុម​ថា “បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ស្ម័គ្រ​ចិត្ត​បម្រើ​ទ្រង់​ហើយ។ កាល​ពី​មុន ទូលបង្គំ​បាន​បម្រើ​បិតា​របស់​ព្រះ‌ករុណា ឥឡូវ​នេះ ទូលបង្គំ​ត្រូវ​តែ​បម្រើ​ព្រះ‌ករុណា​ដែរ”។ ធ្វើ​ដូច្នេះ លោក​អាច​ជួយ​យើង​ដោយ​ធ្វើ​ជា​ឧបសគ្គ ជំទាស់​នឹង​យោបល់​របស់​អហ៊ី‌ថូផែល។


ស្ដេច​អាប់‌សា‌ឡុម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ី‌ថូផែល!»។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បដិសេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ី‌ថូផែល ដើម្បី​ធ្វើ​ឲ្យ​ស្ដេច​អាប់‌សា‌ឡុម​វិនាស។


ចំណែក​ឯ​លោក​អហ៊ី‌ថូផែល​វិញ ដោយ​ឃើញ​ថា គេ​មិន​ធ្វើ​តាម​យោបល់​របស់​គាត់ គាត់​ក៏​ចង​កែប​លា ហើយ​ឡើង​ជិះ​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​គាត់។ គាត់​ផ្ដែ‌ផ្ដាំ​គ្រួសារ ហើយ​ចង​ក​សម្លាប់​ខ្លួន​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​ឪពុក​របស់​គាត់។


អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ចាត់​គេ​ឲ្យ​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ថា៖ «សូម​ព្រះ‌ករុណា​ប្រុង​ប្រយ័ត្ន កុំ​យាង​កាត់​តាម​កន្លែង​មួយ​នោះ​ឲ្យ​សោះ ដ្បិត​កង‌ទ័ព​ស៊ីរី​ចុះ​មក​តាម​នោះ​ហើយ!»។


ពេល​នោះ យើង​ក៏​ទូល‌អង្វរ​ព្រះ​នៃ​យើង រួច​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម‌ល្បាត​ទាំង​ថ្ងៃ ទាំង​យប់ ដើម្បី​ការពារ​ក្រុង ក្រែង​ពួក​គេ​វាយ​លុក។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស អាក្រក់​បាន​សម្រេច​ឡើយ ហើយ​កុំ​បណ្ដោយ​ឲ្យ​ផែន‌ការ របស់​គេ​បាន​ជោគ​ជ័យ​ឲ្យ​សោះ។ - សម្រាក


ពួក​គេ​ឃុប‌ឃិត​គ្នា​ធ្វើ​បាប​ព្រះ‌ករុណា តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សម្រេច តាម​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ


ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន បង្កប់​ទុក​នោះ​ដែរ។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។


យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​វង្វេង​ស្មារតី ហើយ​ធ្វើ​ឲ្យ​នយោ‌បាយ​របស់​គេ​ត្រូវ​រលាយ ពួក​គេ​នឹង​ទៅ​បន់​ព្រះ​ក្លែង‌ក្លាយ ទៅ​រក​គ្រូ​អន្ទង​ខ្មោច​បញ្ជាន់​អារក្ស និង​រក​គ្រូ​ទាយ​ឲ្យ​ជួយ។


ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់ លោក​យ៉ាកុប​ហើយ ព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។


យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​គ្រូ‌ហោរ ទៅ​ជា​ឥត​បាន​ការ យើង​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់ យើង​នឹង​រំលាយ​គម្រោង‌ការ​របស់​ពួក​អ្នក​ប្រាជ្ញ ដោយ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេ ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។


នៅ​ទី​នោះ យើង​នឹង​រំលាយ​នយោ‌បាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ យើង​នឹង​ប្រគល់​សាក‌សព​របស់​ពួក​គេ​ទៅ​ឲ្យ​ត្មាត និង​ចចក​ធ្វើ​ជា​ចំណី។


អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា​ខ្លួន​អាច​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដូច​ប្រជា‌ជាតិ និង​ជាតិ​សាសន៍​នៅ​តាម​ស្រុក​នានា​នោះ​ឬ? ទេ ធ្វើ​ដូច្នេះ មិន​បាន​ជា​ដាច់​ខាត!


ប្រសិន​បើ​អេដុម​ពោល​ថា “ពួក​យើង​នឹង​សង់​ស្រុក ដែល​វិនាស​នេះ​ឡើង​វិញ!” ឲ្យ​ពួក​គេ​សង់​ទៅ! យើង​នឹង​កម្ទេច​ស្រុក​នោះ​សា​ជា​ថ្មី។ គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត” “ប្រជា‌ជន​ដែល​ព្រះ‌អម្ចាស់​ខ្ញាល់​រហូត”។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។