Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 6:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ចាត់​គេ​ឲ្យ​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ថា៖ «សូម​ព្រះ‌ករុណា​ប្រុង​ប្រយ័ត្ន កុំ​យាង​កាត់​តាម​កន្លែង​មួយ​នោះ​ឲ្យ​សោះ ដ្បិត​កង‌ទ័ព​ស៊ីរី​ចុះ​មក​តាម​នោះ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ អ្នក​សំណព្វ​របស់​ព្រះ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ប្រយ័ត្ន កុំ​យាង​ទៅ​តាម​ទី​មួយ​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ អ្នក​សំណប់​របស់​ព្រះ លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា សូម​ទ្រង់​ប្រយ័ត កុំ​យាង​ទៅ​តាម​ទី​១​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ្នក​ជំនិត​របស់​អុលឡោះចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ថា៖ «សូម​ស្តេច​ប្រុង​ប្រយ័ត្ន កុំ​ឆ្លង​កាត់​តាម​កន្លែង​មួយ​នោះ​ឲ្យ​សោះ ដ្បិត​កង‌ទ័ព​ស៊ីរី​ចុះ​មក​តាម​នោះ​ហើយ!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 6:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​ព្យាការី​ម្នាក់​ចូល​មក​គាល់​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល ដោយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​អ្នក​ឃើញ​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​ទេ? យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។


អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ចូល​គាល់​ស្ដេច​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ជន‌ជាតិ​ស៊ីរី​ពោល​ថា​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​តំបន់​ភ្នំ គឺ​មិន​មែន​ជា​ព្រះ​នៃ​វាល​ទំនាប​ទេ​នោះ យើង​នឹង​ប្រគល់​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។


មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បម្រើ​របស់​លោក គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាម‌ទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ»។


កាល​នាង​ទៅ​ដល់​ភ្នំ​កើមែល ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នាង​ក្រាប​សំពះ​ឱប​ជើង​លោក។ កេហា‌ស៊ី​ចង់​ចូល​ទៅ​ទាញ​នាង​ចេញ តែ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង​អី! ព្រោះ​នាង​កំពុង​តែ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​បាន​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ហេតុ‌ការណ៍​នោះ​ឡើយ»។


នាង​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ លោក​មាន​ប្រសាសន៍​មក​កាន់​នាង​ថា៖ «ចូរ​យក​ប្រេង​នេះ​ទៅ​លក់​សង​បំណុល​គេ រីឯ​ប្រាក់​ដែល​នៅ​សល់ ចូរ​ទុក​ចិញ្ចឹម​ជីវិត​ម្ដាយ និង​កូន​ចុះ»។


ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នៅ​កន្លែង ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ប្រាប់។ ហេតុ‌ការណ៍​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សា ដូច​ពាក្យ​លោក​អេលីសេ​ទូល​ស្ដេច​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​មុន។


មាន​មេ‌ទ័ព​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ក្នុង​ក្រឡា‌បន្ទំ ព្យាការី​អេលីសេ​នៅ​ស្រុក​អ៊ីស្រា‌អែល យក​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់»។


ក្នុង​ពេល​ស្ដេច​ស្រុក​ស៊ីរី​កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​កោះ​ហៅ​ពួក​មេ‌ទ័ព​មក​រួម​ប្រជុំ​ពិភាក្សា​គ្នា រួច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។


ព្រះអង្គ​រំលាយ​គម្រោង‌ការ​មនុស្ស​មាន​ល្បិច មិន​ឲ្យ​គេ​សម្រេច​គម្រោង‌ការ របស់​ខ្លួន​បាន​ឡើយ។


ព្រះ‌អម្ចាស់​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា! ព្រះអង្គ​រំលាយ​គម្រោង‌ការ​របស់ ប្រជា‌ជន​ទាំង‌ឡាយ។


ព្រះ‌អម្ចាស់​តែងតែ​ថែ‌រក្សា​ការ​យល់​ដឹង​ដ៏​ត្រឹម‌ត្រូវ តែ​ព្រះអង្គ​ផ្ចាញ់‌ផ្ចាល​ពាក្យ​សម្ដី​របស់​មនុស្ស​ពាល។


ព្រះ‌អម្ចាស់​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​អំពី​ឧបាយ‌កល ដែល​ពួក​គេ​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ។


យ៉ាង​ណា‌មិញ ពេល​ព្រះ‌ជា‌អម្ចាស់ធ្វើ​ការ​អ្វី​មួយ ព្រះអង្គ​តែង​សម្តែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ជានិច្ច។


នេះ​ជា​ហេតុ‌ការណ៍​ដែល​ព្រះ‌យេស៊ូ‌គ្រិស្ត​បាន​សម្តែង​ឲ្យ​ឃើញ គឺ​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ព្រះអង្គ​បង្ហាញ​ព្រឹត្តិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ​ដឹង។ ព្រះ‌យេស៊ូ​បាន​ចាត់​ទេវតា*​របស់​ព្រះអង្គ​ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម