ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។
ទំនុកតម្កើង 32:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសុភមង្គលហើយ អស់អ្នកដែលព្រះជាម្ចាស់ លើកលែងទោសឲ្យ ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប! ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលត្រូវបានលើកលែងទោសនូវការបំពាន គឺអ្នកដែលត្រូវបានគ្របបាំងនូវបាបរបស់ខ្លួន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អ្នកដែលព្រះអត់ទោស ឲ្យអំពើរំលងរបស់ខ្លួន គឺដែលព្រះបានគ្របបាំងអំពើបាបរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ អាល់គីតាប មានសុភមង្គលហើយ អស់អ្នកដែលអុលឡោះ លើកលែងទោសឲ្យ ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប! |
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។
សូមកុំលើកលែងទោសពួកគេឡើយ ហើយក៏កុំលុបបំបាត់អំពើបាបរបស់ពួកគេ ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គដែរ ដ្បិតពួកគេបានជេរប្រមាថយើងខ្ញុំ ជាអ្នកសង់កំពែងក្រុងនេះឡើងវិញ»។
ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង
អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។
អ្នកណាគោរព កោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់ គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាព្រះបោកបញ្ឆោត!។
ឱព្រះជាម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់នៅជាមួយ ព្រះអង្គខ្លាំងណាស់ ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។
ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ ។ សូមឲ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។
អ្នកខ្លាំងពូកែអើយ ហេតុអ្វីបានជាអ្នកចេះតែអួត ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ? ព្រះជាម្ចាស់មានព្រះហឫទ័យ ស្មោះស្ម័គ្រជានិច្ច!។
មនុស្សឥតគំនិតតែងតែរិះគិតថា «គ្មានព្រះជាម្ចាស់ទេ»។ ពួកគេជាមនុស្សពាល ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃ គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។
ព្រះជាម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមកុំលាក់ព្រះភ័ក្ត្រ នៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ អ្នកណាទុកចិត្តលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។
ព្រះអង្គបានលើកលែងទោស ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានអត់ទោសគេឲ្យរួច ពីអំពើបាបទាំងប៉ុន្មាន។ - សម្រាក
ព្រះអម្ចាស់អើយ ប្រជាជនណាលើកតម្កើងព្រះអង្គ ព្រមទាំងរស់នៅក្រោមពន្លឺ ដ៏សប្បុរសរបស់ព្រះអង្គ ប្រជាជននោះមានសុភមង្គលហើយ!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស ។
ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក ដូចពពករសាត់បាត់ទៅ ចូរវិលត្រឡប់មករកយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*បានសម្តែងឲ្យអ្នកដឹង។
ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។