ឱព្រះអម្ចាស់អើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសម្រេចឡើយ ហើយកុំបណ្ដោយឲ្យផែនការ របស់គេបានជោគជ័យឲ្យសោះ។ - សម្រាក
ទំនុកតម្កើង 27:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំបណ្តោយឲ្យទូលបង្គំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ទូលបង្គំ អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។ ព្រះគម្ពីរខ្មែរសាកល សូមកុំប្រគល់ទូលបង្គំទៅតាមបំណងរបស់ពួកបច្ចាមិត្តទូលបង្គំឡើយ ដ្បិតពួកសាក្សីភូតភរ និងពួកដកដង្ហើមចេញជាសេចក្ដីឃោរឃៅ បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត បច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ បានលើកគ្នាទាស់នឹងទូលបង្គំ ហើយគេដកដង្ហើមចេញជាពាក្យឃោរឃៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នក ដែលតតាំងនឹងទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំ ព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្ដី ច្រឡោតទទេផង អាល់គីតាប សូមកុំបណ្តោយឲ្យខ្ញុំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ខ្ញុំឡើយ ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ខ្ញុំ អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។ |
ឱព្រះអម្ចាស់អើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសម្រេចឡើយ ហើយកុំបណ្ដោយឲ្យផែនការ របស់គេបានជោគជ័យឲ្យសោះ។ - សម្រាក
សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំ មានគ្នាច្រើនប៉ុនណា ហើយគេស្អប់ទូលបង្គំខ្លាំងយ៉ាងណា។
ព្រះអង្គមិនបណ្តោយឲ្យទូលបង្គំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែព្រះអង្គប្រទានឲ្យទូលបង្គំ មានសេរីភាពងើបឡើងវិញបាន។
មានសាក្សីក្លែងក្លាយជាច្រើន នាំគ្នាប្រឆាំងនឹងទូលបង្គំ គេបានចោទសួរទូលបង្គំអំពីកិច្ចការ ដែលទូលបង្គំពុំបានដឹងទាល់តែសោះ។
សូមកុំឲ្យគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំឲ្យគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។
សូមកុំបណ្តោយឲ្យខ្មាំងសត្រូវ ត្រេកអរសប្បាយ ព្រោះតែឃើញទូលបង្គំវេទនា សូមកុំឲ្យពួកគេអួតបំប៉ោង ក្នុងពេលដែលទូលបង្គំទន់ជង្គង់នេះឡើយ
បើខ្មាំងសត្រូវរបស់ទូលបង្គំ គ្មានជ័យជម្នះលើទូលបង្គំទេនោះ ទូលបង្គំនឹងដឹងជាក់ថា ព្រះអង្គពិតជាគាប់ព្រះហឫទ័យ នឹងទូលបង្គំមែន។
ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ ហើយអ្នកនោះមានសុភមង្គលនៅលើផែនដី ព្រះអង្គនឹងមិនបណ្ដោយឲ្យគេធ្លាក់ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។
ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ*នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។
នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សិស្ស*របស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ
ពេលសាក្សីក្លែងក្លាយម្នាក់ចោទប្រកាន់មនុស្សម្នាក់ទៀតថា បានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ
សូមព្រះករុណាជាអម្ចាស់មេត្តាសណ្ដាប់ពាក្យទូលបង្គំ នៅពេលនេះផង។ ប្រសិនបើព្រះអម្ចាស់ជំរុញព្រះករុណាឲ្យប្រព្រឹត្តដូច្នេះចំពោះទូលបង្គំ នោះសូមព្រះអម្ចាស់ទទួលយកតង្វាយមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញព្រះករុណាវិញ សូមឲ្យពួកគេត្រូវបណ្ដាសានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតថ្ងៃនេះ ពួកគេបណ្ដេញទូលបង្គំមិនឲ្យរស់នៅលើទឹកដី ដែលព្រះអម្ចាស់ប្រទានមកប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញទូលបង្គំឲ្យទៅគោរពព្រះឯទៀត