Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 19:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពេល​សាក្សី​ក្លែង‌ក្លាយ​ម្នាក់​ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ទៀត​ថា បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប្រសិន‌បើ​មាន​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ​ម្នាក់ ឈរ​ឡើង​ចោទ​ប្រកាន់​មនុស្ស​ណា​ម្នាក់​ពី​អំពើ​អាក្រក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 បើ​កាល​ណា​មាន​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ ឈរ​ឡើង​ធ្វើ​បន្ទាល់​ទាស់​នឹង​មនុស្ស​ណា ពី​ការ​កំហុស​អ្វី

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពេល​សាក្សី​ក្លែង​ក្លាយ​ម្នាក់ ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ទៀត​ថា បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 19:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​ឡើយ ដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយ មក​និយាយ​មួល​បង្កាច់​ទូលបង្គំ អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។


មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ គេ​បាន​ចោទ​សួរ​ទូលបង្គំ​អំពី​កិច្ចការ ដែល​ទូលបង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។


សាក្សី​គួរ​ឲ្យ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។


សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ​ក៏​មិន​រួច​ខ្លួន​ដែរ។


គេ​នាំ​សាក្សី​ក្លែង‌ក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ព្រះ‌វិហារ* ប្រឆាំង​នឹង​ក្រឹត្យ‌វិន័យ* ឥត​ឈប់​ឈរ។


កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម