ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 21:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​យាង​មក​ជួប​ព្រះ‌រាជា ទាំង​នាំ​យក​ព្រះ‌ពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផង ព្រះអង្គ​បាន​យក​មកុដ​មាស​សុទ្ធ មក​បំពាក់​ព្រះ‌សិរសា​របស់​ព្រះ‌រាជា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាការពិត ព្រះអង្គ​យាង​មកទទួល​ព្រះរាជា​ដោយ​ព្រះពរ​ដ៏ល្អ ទាំង​បំពាក់​មកុដ​មាសសុទ្ធ​លើ​ព្រះសិរ​របស់ព្រះរាជា​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ​ពរ ដល់​ព្រះ​រាជា​ជា​បរិបូរ ព្រះ‌អង្គ​បាន​បំពាក់​មកុដ​មាស​សុទ្ធ លើ​ព្រះ​សិរសា​ព្រះ​រាជា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ដ្បិត​ទ្រង់​បាន​ស្ទាក់​ប្រទាន​ពរ​នៃ​ព្រះ‌គុណ ទ្រង់​បាន​បំពាក់​មកុដ​មាស​សុទ្ធ​នៅ​លើ​ក្បាល

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​មក​ជួប​ស្តេច ទាំង​នាំ​យក​ពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផង ទ្រង់​បាន​យក​មកុដ​មាស​សុទ្ធ មក​បំពាក់​ក្បាល​របស់​ស្តេច។

សូមមើលជំពូក



ទំនុកតម្កើង 21:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​យក​បាន​មកុដ​ដែល​ស្ថិត​នៅ​លើ​ព្រះ‌សិរសា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន។ មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​ជាង​សាម‌សិប​ប្រាំ​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​រឹប​អូស​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។


ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេប្រូន ហើយ​ចាក់​ប្រេង​អភិ‌សេក​លោក​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ព្រះ‌បាទ​សូល។


ដូច្នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​ក្រុង​ហេប្រូន រួច​ហើយ​ពួក​គេ​ចាក់​ប្រេង​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។


ព្រះ‌បាទ​ដាវីឌ​យក​មកុដ​ដែល​ស្ថិត​នៅ​លើ​សិរសា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​សាម‌សិប​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​រឹប​អូស​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។


ព្រះ‌ជា‌អម្ចាស់​អើយ ឥឡូវ​នេះ សូម​ក្រោក​ឡើង សូម​យាង​មក​ជា​មួយ​ហិប​នៃ​ឫទ្ធា‌នុភាព របស់​ព្រះអង្គ ហើយ​គង់​នៅ​ក្នុង​ទី​សម្រាក​របស់​ព្រះអង្គ រហូត​ត​ទៅ។ ព្រះ‌ជា‌អម្ចាស់​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​ស្ថិត​នៅ​ជាប់​ជា​មួយ ពួក​បូជា‌ចារ្យ​របស់​ព្រះអង្គ ដូច​សម្លៀក‌បំពាក់ ហើយ​សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជួប​ប្រទះ​តែ​នឹង​សុភមង្គល!


គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចី ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។


នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។


យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ ព្រោះ​តែ​ស្ដេច​មាន​ជ័យ‌ជម្នះ យើង​នឹង​លើក​ទង់​ជ័យ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់​របស់​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌រាជា​ទូល​សូម។


ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ល្អ​វិសេស‌វិសាល​ណាស់! ព្រះអង្គ​បម្រុង​ទុក សម្រាប់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ មនុស្ស​គ្រប់ៗ​គ្នា​ដឹង​ថា ព្រះអង្គ​ប្រោស‌ប្រណី​អស់ អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។


ព្រះ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា ទ្រង់​យាង​មក​រក​ខ្ញុំ ព្រះអង្គ​ឲ្យ​ខ្ញុំ​បាន​សប្បាយ ដោយ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។


តើ​នរណា​បាន​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះអង្គ ដើម្បី​ឲ្យ​ព្រះអង្គ​តប​ស្នង​សង​គុណ​វិញ?​ ។


ឬ​មួយ​អ្នក​មើល‌ងាយ​ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​យោគ‌យល់ និង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ព្រះអង្គ! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត​ទេ​ឬ?


សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ត។


តែ​យើង​ឃើញ​ថា ព្រះ‌យេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ព្រោះ​ព្រះអង្គ​បាន​រង‌ទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះអង្គ​ទទួល​សិរី‌រុងរឿង និង​ព្រះ‌កិត្តិនាម​ទុក​ជា​មកុដ​រាជ្យ។ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។


ព្រះអង្គ​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន​នៅ​លើ​ព្រះ‌សិរសា​ផង។ នៅ​លើ​ព្រះ‌កាយ​ព្រះអង្គ​មាន​សរសេរ​ព្រះ‌នាម​មួយ ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ស្គាល់​ព្រះ‌នាម​នោះ​ឡើយ


លោក​សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។