ឱព្រះអម្ចាស់អើយ ព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះ ដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
ទំនុកតម្កើង 144:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ កម្ចាត់កម្ចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។ ព្រះគម្ពីរខ្មែរសាកល សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយខ្មាំងសត្រូវផង! សូមបាញ់ព្រួញរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេជ្រួលច្របល់ផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយពួកគេ សូមបាញ់ព្រួញរបស់ព្រះអង្គ ទៅបំបាក់ទ័ពពួកគេ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេ សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ អាល់គីតាប សូមទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ កំចាត់កំចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ទ្រង់បំបាក់ទ័ពពួកគេ។ |
ឱព្រះអម្ចាស់អើយ ព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះ ដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។
សូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គ បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឲ្យប្រជាជាតិទាំងឡាយ នៅក្រោមព្រះបាទារបស់ព្រះរាជា។
ពាក្យសម្ដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។
យើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ពួកគេផ្ទួនៗគ្នា។ យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង ទៅលើពួកគេ។
យើងនឹងធ្វើឲ្យព្រួញរបស់យើង ជោកដោយឈាម ដាវរបស់យើងចាក់ទម្លុះសាច់របស់ខ្មាំងសត្រូវ គ្មានទាហានណាម្នាក់របស់ពួកគេ គេចផុតពីមុខដាវនេះបានឡើយ គឺទាំងអ្នករបួស ទាំងអ្នកជាប់ជាឈ្លើយ នឹងត្រូវវិនាសដូចគ្នា”។