ទូលបង្គំនឹងវាយសម្រុក នៅពេលព្រះបាទដាវីឌកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចទូលបង្គំនឹងធ្វើឲ្យស្ដេចភ័យតក់ស្លុត ហើយបណ្ដាជនទាំងប៉ុន្មានដែលទៅជាមួយស្ដេច នឹងរត់ចោលស្ដេច។ ទូលបង្គំនឹងធ្វើគុតតែស្ដេចមួយអង្គប៉ុណ្ណោះ។
ទំនុកតម្កើង 124:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។ ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់យើងប្រៀបដូចជាសត្វស្លាបដែលរួចផុតពីអង្គប់របស់អ្នកដាក់អង្គប់; អង្គប់ត្រូវបានបំបាក់ ហើយយើងបានរួចផុត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានរួចផុត ដូចបក្សីរួចពីអន្ទាក់របស់ព្រាន គឺអន្ទាក់គេបានធ្លុះធ្លាយ ហើយក៏យើងបានរួចផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងយើងបានរួច ដូចជាសត្វស្លាបដែលហើរ រួចពីអន្ទាក់របស់នាយព្រាន អន្ទាក់គេបានដាច់ ហើយយើងបានរួចចេញ អាល់គីតាប យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។ |
ទូលបង្គំនឹងវាយសម្រុក នៅពេលព្រះបាទដាវីឌកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចទូលបង្គំនឹងធ្វើឲ្យស្ដេចភ័យតក់ស្លុត ហើយបណ្ដាជនទាំងប៉ុន្មានដែលទៅជាមួយស្ដេច នឹងរត់ចោលស្ដេច។ ទូលបង្គំនឹងធ្វើគុតតែស្ដេចមួយអង្គប៉ុណ្ណោះ។
ក៏ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ ចេញពីខ្ញុំ។
ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់ជានិច្ច ព្រោះមានតែព្រះអង្គប៉ុណ្ណោះ ដែលអាចរំដោះទូលបង្គំឲ្យរួចពីអន្ទាក់។
គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួនឲ្យរួចពីអន្ទាក់របស់ព្រាន។
សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ សូមឲ្យមានឮសម្រែកឈឺចាប់ ចេញពីផ្ទះរបស់គេ ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ និងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
មានជនពាលស្ថិតនៅក្នុងចំណោម ប្រជារាស្ត្ររបស់យើង ពួកគេដាក់អន្ទាក់ចាំចាប់មនុស្ស ដូចព្រានដាក់អន្ទាក់ចាំចាប់សត្វ។
ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ* ដែលបានចាប់ចងគេ បង្ខំឲ្យធ្វើតាមបំណងរបស់វា។
ព្រះបាទសូលក៏ឈប់ដេញតាមលោកដាវីឌ ហើយទៅច្បាំងនឹងពួកភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ថ្មនៃការបែកគ្នា» ។
មានគេប្រឆាំង តាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែព្រះអម្ចាស់ ជាព្រះរបស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីព្រះអង្គឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ព្រះអង្គបោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។