Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 124:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រលឹង​របស់យើង​ប្រៀបដូចជា​សត្វស្លាប​ដែល​រួចផុត​ពី​អង្គប់​របស់​អ្នក​ដាក់អង្គប់​; អង្គប់​ត្រូវបាន​បំបាក់ ហើយ​យើង​បាន​រួចផុត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 យើង​បាន​រួច​ផុត ដូច​បក្សី​រួច​ពី​អន្ទាក់​របស់​ព្រាន គឺ​អន្ទាក់​គេ​បាន​ធ្លុះ​ធ្លាយ ហើយ​ក៏​យើង​បាន​រួច​ផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី គេច​ផុត​ពី​លប់​របស់​ព្រាន គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ព្រលឹង​យើង​បាន​រួច ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ រួច​ពី​អន្ទាក់​របស់​នាយ​ព្រាន អន្ទាក់​គេ​បាន​ដាច់ ហើយ​យើង​បាន​រួច​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី គេច​ផុត​ពី​លប់​របស់​ព្រាន គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 124:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌​; ព្រះអង្គ​បាន​កាត់​ចំណង​របស់​មនុស្ស​អាក្រក់​ហើយ​!”។


ភ្នែក​របស់ទូលបង្គំ​រំពឹងមើលទៅ​ព្រះយេហូវ៉ា​ជានិច្ច ដ្បិត​ព្រះអង្គ​នឹង​ដោះ​ជើង​ទូលបង្គំ​ចេញ​ពី​សំណាញ់​។


ប្រាកដមែន គឺ​ព្រះអង្គ​ហើយ ដែល​រំដោះ​អ្នក​ពី​អង្គប់​របស់​ព្រាន ពី​ជំងឺរាតត្បាត​មរណៈ​។


ចូរ​រំដោះ​ខ្លួនចេញ ដូច​ឈ្លូស​រួចពី​ដៃ​អ្នកប្រមាញ់ ដូច​សត្វស្លាប​រួចពី​ដៃ​ព្រាន​។


ធ្វើដូច្នេះ អ្នកទាំងនោះ​ដែល​ត្រូវ​មារ​ចាប់ចង​ឲ្យ​ទៅតាម​បំណង​របស់​វា ក៏​អាច​ភ្ញាក់ខ្លួន​ចេញពី​អន្ទាក់​របស់​មារ​បាន​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម