ព្រះបាទអហាប់បានឲ្យគេទៅអញ្ជើញលោកអូបាឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក -លោកអូបាឌាជាមនុស្សគោរពកោតខ្លាចព្រះអម្ចាស់ណាស់។
ទំនុកតម្កើង 112:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយពេញចិត្តនឹងគោរពតាម ព្រះបញ្ជារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ព្រះគម្ពីរខ្មែរសាកល ហាលេលូយ៉ា! មានពរហើយ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា ហើយពេញចិត្តយ៉ាងខ្លាំងនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយមានសេចក្ដីអំណរជាខ្លាំង ចំពោះសេចក្ដីបង្គាប់របស់ទ្រង់ អាល់គីតាប ចូរសរសើរតម្កើងអុលឡោះតាអាឡា! អ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា ហើយពេញចិត្តនឹងគោរពតាមបញ្ជារបស់ទ្រង់ អ្នកនោះមានសុភមង្គលហើយ! |
ព្រះបាទអហាប់បានឲ្យគេទៅអញ្ជើញលោកអូបាឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក -លោកអូបាឌាជាមនុស្សគោរពកោតខ្លាចព្រះអម្ចាស់ណាស់។
ចូរសរសើរតម្កើងព្រះអម្ចាស់! ខ្ញុំនឹងលើកតម្កើងព្រះអម្ចាស់ យ៉ាងអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។
ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងព្រះអង្គរហូតតទៅ!
ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ព្រះអង្គ ដូចជាទូលបង្គំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។
ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង តែបទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានអំណរ។
ទូលបង្គំពេញចិត្តនឹងច្បាប់ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
សូមនាំទូលបង្គំដើរតាមមាគ៌ា នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។
ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះ ជារៀងរាល់ថ្ងៃ។
អ្នកណាគោរព កោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
ព្រះអង្គសម្រេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសម្រែក ទូលអង្វររបស់គេ ហើយសង្គ្រោះគេ។
ហាលេលូយ៉ា! ស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះអង្គ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
ហាលេលូយ៉ា! ចូរសរសើរតម្កើង ព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ!
ទូលបង្គំពេញចិត្តនឹងធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់ នៅក្នុងដួងចិត្តទូលបង្គំជានិច្ច ។
ដោយឆ្មបទាំងពីរកោតខ្លាចព្រះជាម្ចាស់ ព្រះអង្គប្រោសប្រទានឲ្យគ្រួសាររបស់គាត់បានចម្រុងចម្រើន។
ទោះបីមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់មួយរយដង ហើយមានអាយុយឺនយូរយ៉ាងណាក្ដី ក៏ខ្ញុំយល់ឃើញថា មានតែអស់អ្នកកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបានសេចក្ដីសុខ ព្រោះគេគោរពព្រះអង្គ។
ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គចុះ!
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ
ការគិតខាងលោកីយ៍នាំឲ្យស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំឲ្យមានជីវិត និងសេចក្ដីសុខសាន្តវិញ
គឺព្រះអង្គប្រទានពរដល់អ្នក នៅតាមទីក្រុង ព្រះអង្គប្រទានពរដល់អ្នកនៅតាមស្រែចម្ការ។