គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។
ចោទិយកថា 32:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនឹកចាំពីអតីតកាល ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ ចូរសុំឲ្យឪពុកម្ដាយ និងជីដូនជីតារបស់អ្នក រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនឹកចាំពីថ្ងៃចាស់បុរាណ ចូរពិចារណាពីអស់ទាំងឆ្នាំដ៏មានជាច្រើនតំណតមក ចូរសួរឪពុករបស់អ្នកចុះ គាត់នឹងសម្ដែងឲ្យអ្នកដឹង ហើយសួរពួកចាស់ទុំរបស់អ្នកផង គេនឹងប្រាប់ដល់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនឹកចាំពីថ្ងៃចាស់បុរាណ ចូរពិចារណាពីអស់ទាំងឆ្នាំដ៏មានជាច្រើនដំណតមក ចូរសួរឪពុកឯងចុះ គាត់នឹងសំដែងឲ្យឯងដឹង ហើយសួរពួកចាស់ទុំនៃឯងផង គេនឹងប្រាប់ដល់ឯង អាល់គីតាប ចូរនឹកចាំពីអតីតកាល ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ ចូរសុំឲ្យឪពុកម្តាយ និងជីដូនជីតារបស់អ្នក រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។ |
គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។
ព្រះអម្ចាស់អើយ ទូលបង្គំនឹកដល់វិន័យរបស់ព្រះអង្គ កាលពីអតីតកាល ហើយចិត្តទូលបង្គំក៏បានធូរស្បើយ។
ឱព្រះជាម្ចាស់អើយ ដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក នូវស្នាព្រះហស្ដទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោក គឺតាំងពីយូរអង្វែងណាស់មកហើយ។
ដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គបានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យមកនៅជំនួស។ ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គពង្រីកទឹកដី។
តើព្រះអង្គលែងមានព្រះហឫទ័យ មេត្តាករុណាចំពោះយើងហើយឬ? តើព្រះអង្គនៅស្ងៀមលែងមានព្រះបន្ទូល មកយើងអស់កល្បជាអង្វែងតរៀងទៅឬ?
ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅ របស់លោកយ៉ាកុប ព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្ស របស់លោកអ៊ីស្រាអែល ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ
នៅពេលអនាគត ប្រសិនបើកូនចៅរបស់អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ត្រូវឆ្លើយថា: ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែនាំពួកយើងចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកយើងជាប់ជាទាសករ។
ចូរនឹកចាំអំពីព្រឹត្តិការណ៍ ដែលកើតមាននៅគ្រាដើមដំបូង ហើយដឹងថា យើងជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាទៀតទេ យើងជាព្រះជាម្ចាស់ គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ នឹងយើងបានឡើយ។
ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គនឹកដល់ ជំនាន់លោកម៉ូសេ។ តើព្រះអង្គដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេ ទ្រង់នៅឯណា? តើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា?
«ចូរសាកសួរមើលចុះ ថាតើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះទេ?
ចូរនឹកចាំថាព្រះអម្ចាស់ ជាព្រះរបស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ ព្រះអង្គល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្ដេច ហើយអ្នកកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។
លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។