អេសាយ 63:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គនឹកដល់ ជំនាន់លោកម៉ូសេ។ តើព្រះអង្គដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេ ទ្រង់នៅឯណា? តើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គបាននឹកចាំគ្រាពីបុរាណ និងម៉ូសេ។ ព្រះអង្គដែលនាំពួកគេឡើងមកពីសមុទ្រជាមួយអ្នកឃ្វាលចៀមរបស់ព្រះអង្គ តើនៅឯណា? ព្រះអង្គដែលដាក់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គនៅកណ្ដាលពួកគេ តើនៅឯណា? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ខណៈនោះ រាស្ត្រព្រះអង្គបាននឹកដល់គ្រាលោកម៉ូសេថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយគង្វាល នៃហ្វូងចៀមព្រះអង្គ តើព្រះអង្គនៅឯណា? ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គឲ្យសណ្ឋិតនៅនឹងគេ តើនៅឯណា? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ខណៈនោះ រាស្ត្រទ្រង់បាននឹកដល់គ្រាជាន់មុន ហើយពីម៉ូសេដោយថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយនឹងអ្នកគង្វាលនៃហ្វូងចៀមទ្រង់ តើទ្រង់នៅឯណា ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ឲ្យសណ្ឋិតនៅនឹងគេ នោះតើនៅឯណា សូមមើលជំពូកអាល់គីតាប11 ពេលនោះ ប្រជារាស្ត្ររបស់ទ្រង់នឹកដល់ ជំនាន់ម៉ូសា។ តើទ្រង់ដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេ ទ្រង់នៅឯណា? តើទ្រង់ដែលប្រទានរសដ៏វិសុទ្ធ ឲ្យនៅជាមួយពួកគេ ទ្រង់នៅឯណា? សូមមើលជំពូក |
លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។