ទំនុកតម្កើង 78:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅ របស់លោកយ៉ាកុប ព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្ស របស់លោកអ៊ីស្រាអែល ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ព្រះអង្គបានស្ថាបនាសេចក្ដីបន្ទាល់ក្នុងយ៉ាកុប ហើយតាំងក្រឹត្យវិន័យក្នុងអ៊ីស្រាអែល ដែលព្រះអង្គបានបង្គាប់ដូនតារបស់យើង ឲ្យបង្រៀនក្រឹត្យវិន័យនោះដល់កូនចៅរបស់ពួកគាត់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ៙ ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់ នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ នៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលព្រះអង្គបានបង្គាប់ បុព្វបុរសរបស់យើង ឲ្យបង្រៀនដល់កូនចៅតរៀងទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុប ក៏បានដំរូវឲ្យមានក្រិត្យវិន័យនៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោរបស់យើង ប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ សូមមើលជំពូកអាល់គីតាប5 ទ្រង់ផ្តល់ដំបូន្មានឲ្យកូនចៅ របស់យ៉ាកកូប ទ្រង់ប្រទានហ៊ូកុំមកឲ្យពូជពង្ស របស់អ៊ីស្រអែល ទ្រង់បង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ សូមមើលជំពូក |