ចោទិយកថា 32:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ពេលព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក ពេលព្រះអង្គបំបែកមនុស្សលោកចេញពីគ្នា ព្រះអង្គបានកំណត់ព្រំដែន ឲ្យជាតិសាសន៍នានា ដោយយោងតាមចំនួនកូនចៅអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 កាលព្រះដ៏ខ្ពស់បំផុត បានចែកមត៌កដល់សាសន៍ទាំងប៉ុន្មាន គឺកាលព្រះអង្គបានបំបែកមនុស្សចេញពីគ្នា នោះព្រះអង្គបានដាក់ព្រំប្រទល់ឲ្យអស់ទាំងប្រជាជន តាមចំនួនពួកកូនរបស់ព្រះ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 កាលព្រះដ៏ខ្ពស់បំផុតបានចែកមរដកដល់សាសន៍ទាំងប៉ុន្មាន គឺកាលទ្រង់បានបំបែកពួកកូនចៅអ័ដាមចេញពីគ្នា នោះទ្រង់បានដាក់ព្រំប្រទល់ឲ្យអស់ទាំងប្រជាជន តាមចំនួនអស់ពួកកូនចៅអ៊ីស្រាអែល សូមមើលជំពូកអាល់គីតាប8 ពេលអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក ពេលអុលឡោះបំបែកមនុស្សលោកចេញពីគ្នា ទ្រង់បានកំណត់ព្រំដែន ឲ្យជាតិសាសន៍នានា ដោយយោងតាមចំនួនកូនចៅអ៊ីស្រអែល។ សូមមើលជំពូក |