ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 26:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ គេ​កន្លង​បង់​ហើយ ឥត​ងើប​ឡើង​វិញ​ទេ ដូច្នេះ ទ្រង់​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​សេចក្ដី​នឹក​ចាំ​ពី​គេ​សូន្យ​បាត់​ទៅ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ស្លាប់​មិន​រស់​ទៀត​ទេ ព្រលឹងមនុស្សស្លាប់​ក៏មិន​ងើបឡើងវិញ​ដែរ ដូច្នេះ​ព្រះអង្គ​បាន​ដាក់ទោស ហើយ​បំផ្លាញ​គេ ព្រមទាំង​បំបាត់​អស់ទាំង​ការនឹកចាំ​អំពី​គេ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ឥត​មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ទៀតឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​រស់​ឡើង​វិញ​ទេ អ្នក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្រមោល គេ​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ។ ព្រះអង្គ​បាន​ធ្វើ​ទោស​ពួក​គេ​ឲ្យ​វិនាស​សូន្យ ឥត​មាន​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។

សូមមើលជំពូក

អាល់គីតាប

អស់​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​រស់​ឡើង​វិញ​ទេ អ្នក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្រមោល គេ​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ។ ទ្រង់​បាន​ធ្វើ​ទោស​ពួក​គេ​ឲ្យ​វិនាស​សូន្យ ឥត​មាន​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។

សូមមើលជំពូក



អេសាយ 26:14
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ហើយ​នឹង​លែង​ឮ​និយាយ​ពី​ឈ្មោះ​គេ​តាម​ផ្លូវ​ត​ទៅ


ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចុះ​គេ​ដោយ​ឆ្ងាញ់ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ត​ទៅ យ៉ាង​នោះ​សេចក្ដី​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់​ចេញ ដូច​ជា​ដើម​ឈើ។


អ្នក​ណា​ដែល​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​នឹង​មិន​ដែល​ឡើង​មក​វិញ​ឡើយ ឧបមា​ដូច​ជា​ពពក​ដែល​រលាយ​ទៅ ហើយ​មើល​មិន​ឃើញ​ទៀត


៙ គេ​ក៏​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌បាល-ពេអរ ហើយ​បាន​បរិភោគ​អស់​ទាំង​គ្រឿង​បូជា ដែល​ថ្វាយ​ដល់​រូប​ព្រះ​ឥត​ជីវិត


សូម​ឲ្យ​ពូជ​វា​ត្រូវ​ផុត​ចេញ លុះ​ដល់​ដំណ​ជាន់​ក្រោយ សូម​ឲ្យ​ឈ្មោះ វា​ត្រូវ​សូន្យ​បាត់​ទៅ


មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ផង


សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នោះ​បាន​ដួល​ចុះ ឲ្យ​គេ​ត្រូវ​ទំលាក់​ទៅ​ឥត​ក្រោក​ឡើង​វិញ​បាន​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​តើន​ឡើង​មក​ដាក់​ទោស​ដល់​ពួក​សាសន៍​ដទៃ សូម​កុំ​អាណិត​មេត្តា​ដល់​អ្នក​ណា​មួយ ដែល​រំលង​ដោយ​កាច​អាក្រក់​ឡើយ។ –បង្អង់


ឱ​ខ្មាំង​សត្រូវ​អើយ ការ​ហិន‌វិនាស​បាន​ផុត​ទៅ​ជានិច្ច ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​បំផ្លាញ នោះ​ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​បាត់​ឈឹង​ទៅ​ដែរ


ដូច្នេះ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រាអែល បាន​ឃើញ​ខ្មោច​ពួក​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ


សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក‌រលួយ​ទៅ។


ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ


តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​ឯង​ទុក​នៅ​ឯ​ណា


ឯ​ពួក​ស្លាប់​របស់​ឯង​គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា នឹង​អណ្តាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ


ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ​ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក​ពី​ឈើនឹង​ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន


កាល​បើ​អ្នក​ណា​ពោល​ដល់​ឯង​ថា ចូរ​រក​ពួក​គ្រូ​ខាប នឹង​គ្រូ​គាថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្តាជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី


ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ទៅ​នៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​អស់​ពួក​អ្នក​ដែល​រក​សំឡាប់​បុត្រ​តូច បាន​ស្លាប់​អស់​ហើយ


ហើយ​នៅ​ស្រុក​ទាំង​នោះ ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​អាច​នឹង​មើល​ឃើញ​ស្តាប់​ឮ ឬ​ទទួល​អាហារ ឬ​ដឹង​ក្លិន​ឡើយ


តែ​មនុស្ស​ស្លាប់​ឯ​ទៀត​មិន​បាន​រស់​វិញ​ទេ ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ នេះ​ហើយ​ជា​ខណ​រស់​ឡើង​វិញ​ទី​១