Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ទៅ​នៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​អស់​ពួក​អ្នក​ដែល​រក​សំឡាប់​បុត្រ​តូច បាន​ស្លាប់​អស់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ហើយ​និយាយថា​៖ “ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ​ទៅ​ដែនដី​អ៊ីស្រាអែល​វិញ​ចុះ ដ្បិត​ពួក​អ្នក​ដែល​ចង់យក​ជីវិត​ព្រះកុមារ បាន​ស្លាប់​អស់ហើយ”‍។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ដោយ​ប្រាប់​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​ ព្រោះ​អ្នក​ដែល​រក​សម្លាប់​បុត្រ​តូច​នេះ​បាន​ស្លាប់​ហើយ‍»‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 «ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ចង់​សម្លាប់​បុត្រ​តូច​នោះ ស្លាប់​អស់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌កុមារ ស្លាប់​បាត់​អស់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 «ចូរ​ក្រោក​ឡើង នាំ​កុមារ និង​ម្តាយ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រ‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​សម្លាប់​កូន​ស្លាប់​បាត់​អស់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក កាល​ហាដាឌ់​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ់​ទូល​ផារ៉ោន​ថា សូម​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូលបង្គំ​វិញ


ដូច្នេះ សាឡូម៉ូន​ទ្រង់​រក​សំឡាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​សាឡូម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។


រីឯ​នៅ​ស្រុក​ម៉ាឌាន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​ពួក​អ្នក​ដែល​ចង់​សំឡាប់​ឯង គេ​ស្លាប់​អស់​ហើយ


កាល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ក៏​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប​ថា ចូរ​ក្រោក​ឡើង​នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ឲ្យ​នៅ​ស្រុក​នោះ​ទាល់​តែ​យើង​ប្រាប់ ដ្បិត​ហេរ៉ូឌ​នឹង​រក​សំឡាប់​បុត្រ​តូច


លុះ​ហេរ៉ូឌ​បាន​សុគត​រួច​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ ថា


គាត់​ក៏​ក្រោក​ឡើង នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ទៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម