ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 19:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ចៅហ្វាយ​នៃ​ក្រុង​សូអាន គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល​ទទេ គំនិត​របស់​អ្នក​ប្រឹក្សា​ដែល​ស្រៀវ‌ស្រួច​ជាង​គេ​របស់​ផារ៉ោន នោះ​បាន​វង្វេង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​នឹង​ទូល​ទៅ​ផារ៉ោន​បាន​ថា ទូលបង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​មេដឹកនាំ​នៃ​សូអាន​ជា​មនុស្សល្ងីល្ងើ​យ៉ាងខ្លាំង ទីប្រឹក្សា​ដ៏មានបញ្ញា​របស់​ផារ៉ោន​ផ្ដល់​សេចក្ដីប្រឹក្សា​ល្ងង់ខ្លៅ​។ តើ​អ្នករាល់គ្នា​អាច​ទូល​ទៅ​ផារ៉ោន​យ៉ាងដូចម្ដេច​ថា​៖ “ខ្ញុំព្រះបាទ​ជា​កូនចៅ​អ្នកប្រាជ្ញ គឺជា​កូនចៅ​ស្ដេច​ពីបុរាណ”?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល​ទទេ គំនិត​របស់​អ្នក​ប្រឹក្សា​ដែល​ស្រៀវ‌ស្រួច​ជាង​គេ របស់​ផារ៉ោន នោះ​បាន​វង្វេង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ទៅ​ផារ៉ោន​បាន​ថា ទូល‌បង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​ល្ងី‌ល្ងើ រីឯ​ក្រុម​ប្រឹក្សា​របស់​ស្ដេច​ផារ៉ោន ជា​ក្រុម​មួយ​ផ្សំ​ឡើង​ដោយ​មនុស្ស​ភ្លី‌ភ្លើ តែ​ពួក​នេះ​ហ៊ាន​ទូល​ស្ដេច​ផារ៉ោន​ថា “ទូលបង្គំ​ជា​ពូជ​អ្នក​ប្រាជ្ញ ជា​ពូជ​ស្ដេច​នៅ​ជំនាន់​ដើម”។

សូមមើលជំពូក

អាល់គីតាប

ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​ល្ងី‌ល្ងើ រីឯ​ក្រុម​ប្រឹក្សា​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ក្រុម​មួយ​ផ្សំ​ឡើង​ដោយ​មនុស្ស​ភ្លី‌ភ្លើ តែ​ពួក​នេះ​ហ៊ាន​ជម្រាប​ស្តេច​ហ្វៀរ៉‌អ៊ូន​ថា “ខ្ញុំ​ជា​ពូជ​អ្នក​ប្រាជ្ញ ជា​ពូជ​ស្តេច​នៅ​ជំនាន់​ដើម”។

សូមមើលជំពូក



អេសាយ 19:11
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាជ្ញា​របស់​សាឡូម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​នឹង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង


ដូច្នេះ ហ៊ីរ៉ាម​ក៏​ថ្វាយ​ឈើ​តាត្រៅ នឹង​ឈើ​កកោះ​ដល់​សាឡូម៉ូន តាម​បំណង​ព្រះ‌ទ័យ​ទ្រង់​គ្រប់​ចំពូក


ទ្រង់​ដឹក‌នាំ​ពួក​អ្នក​ជួយ​គំនិត​ទៅ​តែ​ខ្លួន​ទទេ ហើយ​ប្រគល់​ពួក​ចៅ‌ក្រម​ទៅ​ក្នុង​សេចក្ដី​ល្ងី‌ល្ងើ


ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​នៃ​អស់​ទាំង​នគរ បាន​ថ្លស់​ការ ទ្រង់​ធ្វើ​ឲ្យ​គំនិត​នៃ​ជន​ទាំង‌ឡាយ​បាន​ទៅ​ជា​ឥត​ការ


នោះ​ទូលបង្គំ​ជា​មនុស្ស​ឆោត ហើយ​ល្ងង់​ខ្លៅ គឺ​ទូលបង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ទ្រង់


ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​ឰយុកោ​គេ នៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន


ឬ​ពី​បែប​យ៉ាង​ណា​ដែល​ទ្រង់​បាន​សំដែង​ទី​សំគាល់ របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ នឹង​ការ​អស្ចារ្យ នៅ​ទី​វាល​សូអាន​ឡើយ


មនុស្ស​កំរោល​មិន​ដឹង​ទេ ហើយ​មនុស្ស​ឥត​បើ​គិត​ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ


គេ​ប្រមូល​គរ​ឡើង​ជា​គំនរ រួច​ក្នុង​ស្រុក​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ


កង្កែប​ទាំង​នោះ​នឹង​លោត​លើ​ឯង លើ​រាស្ត្រ ហើយ​លើ​ពួក​បំរើ​របស់​ឯង​ទាំង​អស់​គ្នា​ដែរ។


ពិត​ប្រាកដ​ជា​ខ្ញុំ​ល្ងង់​ជាង​អស់​ទាំង​មនុស្ស ក៏​ឥត​មាន​យោបល់​របស់​មនុស្ស​ដែរ


ឯ​ពួក​ចៅហ្វាយ​នៃ​ក្រុង​សូអាន គេបាន​ទៅ​ជា​ល្ងី‌ល្ងើ​ហើយ ពួក​ចៅហ្វាយ​នៃ​ក្រុង​ណូព គេ​ត្រូវ​បញ្ឆោត ពួក​អ្នក​ដែល​ជា​សសរ​កន្លោង​ក្នុង​ពូជ​អំបូរ គេ​បាន​នាំ​ស្រុក​អេស៊ីព្ទ​ឲ្យ​វង្វេង


គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​សូន្យ​បាត់​នៅ​កណ្តាល​គេ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ នោះ​គេ​នឹង​ទៅ​រក​រូប​ព្រះ គ្រូ​សន្ធាប់ គ្រូ​ខាប នឹង​ពួក​គ្រូ​គាថា​របស់​គេ


ហេតុ​នោះ មើល អញ​នឹង​ធ្វើ​ការ​១​យ៉ាង​អស្ចារ្យ នៅ​កណ្តាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចំឡែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​គេ​នឹង​ត្រូវ​បិទ​បាំង​ដែរ។


ដ្បិត​ពួក​ចៅហ្វាយ​របស់​គេ​សុទ្ធ​តែ​នៅ​ក្រុង​សូអាន​ហើយ ឯ​ពួក​រាជ‌ទូត​របស់​គេ​ក៏​បាន​មក​ដល់​ក្រុង​ហានេស​ដែរ


អញ​លើក​ទី​សំគាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ទាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ


គ្រប់​ទាំង​មនុស្ស​បាន​ទៅ​ជា​កំរោល ហើយ​ឥត​មាន​ចំណេះ គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​កំភូត​ទទេ ឥត​មាន​ដង្ហើម​ឡើយ


ដ្បិត​ពួក​អ្នក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​កំរោល​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចំរើន ហើយ​ហ្វូង​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ


នៅ​ទី​នោះ គេ​បាន​ស្រែក​ឡើង​ថា ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ជា​សូរ​កំទរ​ទទេ ទ្រង់​បាន​ទុក​ឲ្យ​ពេល​ដែល​ស្រួល​កន្លង​ហួស​ទៅ


ពី​សាសន៍​អេដំម។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ​អី តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ឬ


ពួក​អ្នក​ប្រាជ្ញ​គេ​ត្រូវ​ខ្មាស ត្រូវ​ស្រយុត​ចិត្ត ហើយ​ចាប់​បាន មើល គេ​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​នៅ​ក្នុង​ខ្លួន​ជា​យ៉ាង​ណា​វិញ


ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារណា​ឯង


ហើយ​នឹង​ឲ្យ​ស្រុក​ប៉ាត្រូស​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​បង្កាត់​ភ្លើង​នៅ​ស្រុក​សូអាន ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ក្រុង​នរ​ផង


សេចក្ដី​វិនាស​នឹង​មក​ខ្ជាន់ៗ ហើយ​នឹង​ឮ​ដំណឹង​មក​ផ្ទួនៗ នោះ​គេ​នឹង​ស្វែង​រក​ការ​ជាក់‌ស្តែង​ពី​ពួក​ហោរា ប៉ុន្តែក្រឹត្យ‌វិន័យ​នឹង​វិនាស​បាត់​ពី​ពួក​សង្ឃ ហើយ​សេចក្ដី​ប្រឹក្សា​ពី​ពួក​ចាស់‌ទុំ​ទៅ​ដែរ


គ្រប់​អស់​អ្នក​ដែល​បាន​ពួត‌ដៃ​ជា​មួយ​នឹង​ឯង គេ​បាន​បណ្តេញ​ឯង រហូត​ទៅ​ដល់​ព្រំ​ស្រុក​ហើយ ពួក​មនុស្ស​ដែល​បាន​ចង​ស្ពាន​មេត្រី​នឹង​ឯង គេ​បាន​បញ្ឆោត​ឯង ក៏​បាន​ឈ្នះ​ផង ពួក​អ្នក​ដែល​បរិភោគ​អាហារ​របស់​ឯង គេ​បាន​ដាក់​អន្ទាក់​ចាប់​ឯង​ហើយ ឯង​ក៏​មិន​បាន​យល់​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ តើ​មិន​ត្រូវ​ឲ្យ​អញ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ ចេញ​ពី​ស្រុក​អេដំម​បង់ ហើយ​ទាំង​យោបល់​ពី​ស្រុក​ភ្នំ​របស់​អេសាវ​ផង​ទេ​ឬ​អី


គេ​ឡើង​ពី​ខាង​ត្បូង​ទៅ​ដល់​ហេប្រុន នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ នឹង​តាលម៉ាយ ជា​កូន​អ័ណាក់ (ឯ​ក្រុង​ហេប្រុន​នេះ បាន​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន ដែល​នៅ​ស្រុក​អេស៊ីព្ទ)


លោក​បាន​រៀន‌សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី នឹង​ការ​ធ្វើ​យ៉ាង​ចំណាន