អូបាឌា 1:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 គ្រប់អស់អ្នកដែលបានពួតដៃជាមួយនឹងឯង គេបានបណ្តេញឯង រហូតទៅដល់ព្រំស្រុកហើយ ពួកមនុស្សដែលបានចងស្ពានមេត្រីនឹងឯង គេបានបញ្ឆោតឯង ក៏បានឈ្នះផង ពួកអ្នកដែលបរិភោគអាហាររបស់ឯង គេបានដាក់អន្ទាក់ចាប់ឯងហើយ ឯងក៏មិនបានយល់ដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 អស់ទាំងសម្ព័ន្ធមិត្តរបស់អ្នកបានបញ្ឆោតអ្នក គេបានបណ្តេញអ្នករហូតដល់ព្រំដែន មនុស្សដែលចងស្ពានមេត្រីជាមួយអ្នក បានឈ្នះអ្នក អស់អ្នកដែលបរិភោគ អាហាររបស់អ្នក បានដាក់អន្ទាក់ចាប់អ្នក អ្នកគ្មានការយល់ដឹងអ្វីឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នក ចេញពីទឹកដីរបស់ខ្លួន។ មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នក ហើយយកអ្នកធ្វើជានគរចំណុះ។ ពួកដែលបរិភោគអាហារជាមួយអ្នក នាំគ្នាដាក់អន្ទាក់ចាប់អ្នក ទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។ សូមមើលជំពូកអាល់គីតាប7 បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នក ចេញពីទឹកដីរបស់ខ្លួន។ មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នក ហើយយកអ្នកធ្វើជានគរចំណុះ។ ពួកដែលបរិភោគអាហារជាមួយអ្នក នាំគ្នាដាក់អន្ទាក់ចាប់អ្នក ទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។ សូមមើលជំពូក |
ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរសប្រាប់ចុះ នោះយើងនឹងសប្រាប់ដូចគ្នា ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា