Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 អញ​លើក​ទី​សំគាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ទាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 យើងជា​អ្នកដែល​បញ្ឈប់​ទីសម្គាល់​របស់​ព្យាការីក្លែងក្លាយ ហើយ​ធ្វើឲ្យ​គ្រូទាយ​ទៅជាឆ្កួត​; យើងជា​អ្នកដែល​បង្វែរ​មនុស្ស​មានបញ្ញា ហើយ​ធ្វើឲ្យ​ចំណេះដឹង​របស់ពួកគេ​ទៅជាល្ងីល្ងើ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​គ្រូ‌ហោរ ទៅ​ជា​ឥត​បាន​ការ យើង​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់ យើង​នឹង​រំលាយ​គម្រោង‌ការ​របស់​ពួក​អ្នក​ប្រាជ្ញ ដោយ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេ ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​ណាពី​ក្លែង​ក្លាយ ទៅ​ជា​ឥត​បាន​ការ យើង​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់ យើង​នឹង​រំលាយ​គម្រោង‌ការ​របស់​ពួក​អ្នក​ប្រាជ្ញ ដោយ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេ​ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 44:25
30 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ទូល​ដាវីឌ​ថា អ័ហ៊ី‌ថូ‌ផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​នោះ ជា​មួយ​នឹង​អាប់‌សា‌ឡំម​ដែរ នោះ​ដាវីឌ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ


ឯ​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល ដែល​សំដែង​មក​នៅ​គ្រា​នោះ ក៏​ដូច​ជា​អ្នក​ណា​បាន​ទូល​សួរ​ចំពោះ​ព្រះ​ហើយ ឯ​ការ​ដែល​លោក​ជួយ​គំនិត ដល់​ទាំង​ដាវីឌ នឹង​អាប់‌សា‌ឡំម​ផង ក៏​យ៉ាង​នោះ​ទាំង​អស់។


កាល​អ័ហ៊ី‌ថូ‌ផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


គឺ​យ៉ាង​នោះ​ដែល​ស្តេច​ទ្រង់​សុគត ហើយ​គេ​ក៏​នាំ​សព​ទ្រង់​មក​វិញ បញ្ចុះ​នៅ​ក្នុង​ក្រុង​សាម៉ារី


ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។


នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែស្តេច​អ៊ីស្រាអែល​ទ្រង់​ផ្អែក​អង្គ នៅ​ក្នុង​ព្រះ‌រាជ‌រថ​ទ្រង់ តស៊ូ​នឹង​ពួក​ស៊ីរី ដរាប​ដល់​ល្ងាច លុះ​ដល់​ពេល​ប្រហែល​ជា​ថ្ងៃ​លិច នោះ​ទ្រង់​ក៏​សុគត​ទៅ។


ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​នៃ​អស់​ទាំង​នគរ បាន​ថ្លស់​ការ ទ្រង់​ធ្វើ​ឲ្យ​គំនិត​នៃ​ជន​ទាំង‌ឡាយ​បាន​ទៅ​ជា​ឥត​ការ


ឯ​ពួក​គ្រូ​គេ​ឈរ​នៅ​មុខ​ម៉ូសេ​មិន​បាន​ទេ ដោយ​ព្រោះ​បូស​នោះ ពី​ព្រោះ​បូស​ក៏​កើត​ឡើង​នៅ​ខ្លួន​គេ​ដែរ ដូច​ជា​នៅ​ខ្លួន​នៃ​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា​ផង


គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​សូន្យ​បាត់​នៅ​កណ្តាល​គេ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ នោះ​គេ​នឹង​ទៅ​រក​រូប​ព្រះ គ្រូ​សន្ធាប់ គ្រូ​ខាប នឹង​ពួក​គ្រូ​គាថា​របស់​គេ


ហេតុ​នោះ មើល អញ​នឹង​ធ្វើ​ការ​១​យ៉ាង​អស្ចារ្យ នៅ​កណ្តាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចំឡែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​គេ​នឹង​ត្រូវ​បិទ​បាំង​ដែរ។


ពី​សាសន៍​អេដំម។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ​អី តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ឬ


មាន​ដាវ​មក​លើ​ពួក​ភូត‌ភរ គេ​នឹង​ត្រឡប់​ជា​វិង‌ស៊ុង​ស្មារតី មាន​ដាវ​មក​លើ​ពួក​ខ្លាំង​ពូកែ​របស់​គេ ហើយ​ពួក​នោះ​នឹង​ភ័យ​ស្លុត​ទៅ


ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅហ្វាយ ពួក​នាយ នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រាប​ដរាប ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


ហើយ​ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា នឹង​យោបល់ ដែល​ស្តេច​ទ្រង់​សួរ​ដល់​គេ នោះ​ក៏​ឃើញ​ថា គេ​វិសេស​ជាង​អស់​ទាំង​ពួក​គ្រូ​មន្ត‌អាគម ហើយ​នឹង​គ្រូ​អង្គុយ​ធម៌ ដែល​នៅ​គ្រប់​ក្នុង​អាណា​ខេត្ត​ទ្រង់​១​ជា​១០​សួន


នោះ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ នឹង​គ្រូ​ទាយ​ក៏​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិន​បាន​កាត់​ស្រាយ​ឲ្យ​យើង​យល់​ន័យ​សោះ


គ្រា​ស្នង​ទោស​បាន​មក​ដល់ គឺ​គ្រា​សង​សំណង​ដល់​គេ​បាន​មក​ហើយ ពួក​អ៊ីស្រាអែល​នឹង​ដឹង​ដែរ ឯ​ហោរា គេ​ឆ្កួត ហើយ​មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​ក៏​លីលា តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូណ៌​របស់​ឯង នឹង​សេចក្ដី​សំអប់​ដ៏​ជា​ខ្លាំង


ពួក​អ្នក​មើល‌ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ទាយ​នឹង​ទាល់​គំនិត អើ គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ


ពី​ព្រោះ​រូប​ព្រះ​ទាំង​ប៉ុន្មាន​បាន​ពោល​ជា​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ពួក​គ្រូ​ទាយ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ ឯ​សប្តិ​ក៏​សំដែង​ជា​សេចក្ដី​កំភូត ក៏​កំសាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ដូច​ជា​ហ្វូង​ចៀម គេ​រង​ទុក្ខ​ដោយ​ព្រោះ​គ្មាន​អ្នក​គង្វាល


គ្មាន​មន្ត​វិជ្ជា​ការ​ណា​នឹង​ដាក់​ពួក​យ៉ាកុប ឬ​អំពើ​អំពាន់​ណា​ដាក់​សាសន៍​អ៊ីស្រាអែល​ត្រូវ​ទេ លុះ​ដល់​កំណត់ នោះ​នឹង​មាន​ពាក្យ​ដំណាល​ពី​យ៉ាកុប ហើយ​ពី​អ៊ីស្រាអែល​ថា យី​អើ​ទ្រង់​បាន​ធ្វើ​អ្វី​នេះ​ហ្ន៎


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម