ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ជំរាប​ដល់​អេសាវ ជា​លោក​ម្ចាស់​អញ យ៉ាង​នេះ​ថា យ៉ាកុប​ជា​អ្នក​បំរើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ឡាបាន់​ដរាប​ដល់​ឥឡូវ​នេះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយ​បង្គាប់​ពួកគេ​ថា​៖ “ពួកអ្នក​ត្រូវ​និយាយ​នឹង​អេសាវ​ចៅហ្វាយ​របស់ខ្ញុំ​ដូច្នេះ​ថា​: ‘យ៉ាកុប​បាវបម្រើ​របស់លោក ជម្រាប​លោក​ដូច្នេះ​: “ខ្ញុំ​បាន​រស់នៅបណ្ដោះអាសន្ន​ជាមួយ​ឡាបាន់ ហើយ​ត្រូវបាន​ពន្យារពេល​រហូតដល់​ឥឡូវនេះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ផ្ដាំ​អ្នក​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ​ថា "យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​ស្នាក់​នៅ​ជា‌មួយ​លោក​ឡាបាន់​រហូត​មក​ដល់​ឥឡូវ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាន​ផ្ដែផ្ដាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​ខ្ញុំ​ដូច​ត​ទៅ: យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក សូម​ជម្រាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។

សូមមើលជំពូក

អាល់គីតាប

គាត់​បាន​ផ្តែ​ផ្តាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​អេសាវ ជា​ចៅ‌ហ្វាយ​ខ្ញុំ​ដូច​តទៅ: យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​អ្នក សូម​ជម្រាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:4
23 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម្ចាស់​អើយ សូម​ស្តាប់​យើង​ខ្ញុំ លោក​ជា​អ្នក​ធំ​របស់​ព្រះ​ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​រាល់​គ្នា ដូច្នេះ សូម​ឲ្យ​លោក​កប់​សព​របស់​ប្រពន្ធ​លោក​នៅ​ក្នុង​ផ្នូរ​ដែល​ល្អ​ជាង​គេ​របស់​យើង​ខ្ញុំ​ចុះ ក្នុង​ពួក​យើង​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ប្រកែក​ថា មិន​ឲ្យ​លោក​កប់​ខ្មោច​នៅ​ក្នុង​ផ្នូរ​របស់​យើង​ខ្ញុំ​នោះ​ទេ


ក៏​និយាយ​ថា សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា​អេដំម​វិញ


ឲ្យ​មាន​នគរ​នានា​បំរើ​ដល់​ឯង ហើយ​សាសន៍​ផ្សេងៗ​ក្រាប​ចុះ​ចំពោះ​ឯង ឲ្យ​ឯង​បាន​ជា​ចៅហ្វាយ​លើ​បង​ប្អូន​ឯង ហើយ​ឲ្យ​កូន​ពោះ​មួយ​នឹង​ឯង​បាន​ក្រាប​គោរព​ដល់​ឯង​ដែរ សូម​ឲ្យ​ត្រូវ​បណ្តាសា​ដល់​អ្នក​ណា​ដែល​ផ្តាសា​ឯង ហើយ​ឲ្យ​បាន​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ឯង។


អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា មើល អញ​បាន​តាំង​ឲ្យ​វា​ធ្វើ​ជា​ចៅហ្វាយ​លើ​ឯង ហើយ​បាន​ឲ្យ​បង​ប្អូន​វា​ទាំង​អស់​ធ្វើ​ជា​បាវ​បំរើ​ដល់​វា ទាំង​ឲ្យ​វា​លៀង​ជីវិត​ដោយ​ស្រូវ ហើយ​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ដូច្នេះ កូន​អើយ តើ​ឲ្យ​អញ​ធ្វើ​អ្វី​ឲ្យ​ឯង​ទៀត


ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​២០​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​១៤​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​២​រូប ហើយ​៦​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​១០​ដង​ហើយ


នោះ​ត្រូវ​ជំរាប​ថា នេះ​ជា​របស់​ផង​យ៉ាកុប​ជា​អ្នក​បំរើ​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​ដល់​អេសាវ​ជា​លោក​ម្ចាស់​ខ្ញុំ ហើយ​មើល លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ


ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​បាវ​ប្រុស​ស្រី ខ្ញុំ​បាន​ចាត់​គេ​មក​ជំរាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក


ដូច្នេះ សូម​ឲ្យ​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ជា​ប្អូន​ចុះ ឯ​ខ្ញុំៗ​នឹង​ដើរ​ទៅ​មួយៗ​តាម​កំឡាំង​ហ្វូង​សត្វ​ដែល​ដើរ​មុខ​ខ្ញុំ ហើយ​តាម​កំឡាំង​កូន​ក្មេង​ដែរ ទាល់​តែ​ខ្ញុំ​ទៅ​ដល់​បង​នៅ​ស្រុក​សៀរ


គាត់​សួរ​យ៉ាកុប​ថា ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​អញ​ឃើញ​អម្បាញ់‌មិញ​មក​ធ្វើ​អ្វី យ៉ាកុប​ជំរាប​ថា នោះ​ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង


ដូច្នេះ អេសាវ​គាត់​តាំង​ទី​លំនៅ​នៅ​ត្រង់​ភ្នំ​សៀរ ឯ​អេសាវ នោះ​គឺ​ជា​អេដំម។


នេះ​ជា​ដំណ​វង្ស ត​ពី​អេសាវ​ជា​ឰយុកោ​ពួក​សាសន៍​អេដំម នៅ​ក្នុង​ស្រុក​ភ្នំ​សៀរ


បើ​ឯង​ធ្វើ​ល្អ តើ​មិន​បាន​ទឹក​មុខ​រីក‌រាយ​វិញ​ទេ​ឬ​អី បើ​ឯង​ធ្វើ​មិន​ល្អ នោះ​មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្តោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ។


ដូច្នេះ គេ​ក៏​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ដាក់​ខ្សែ‌រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រាអែល​ទូល​ថា បេន-ហាឌាឌ់ ជា​អ្នក​បំរើ​ទ្រង់​ទូល​ថា សូម​ទុក​ជីវិត​ឲ្យ​ទូលបង្គំ​នៅ​រស់​ផង ស្តេច​អ៊ីស្រាអែល​ទ្រង់​សួរ​ថា ដូច្នេះតើ​លោក​នៅ​រស់​នៅ​ឡើយ​ឬ លោក​ជា​បង​ប្អូន​នឹង​យើង​ដែរ


អើរ៉ុន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​លោក​ម្ចាស់​ខឹង​ក្តៅ​ឡើយ ដ្បិត​ទាំង​ខ្លួន​លោក​ក៏​គង់​ជ្រាប​ដែរ​ថា មនុស្ស​ទាំង​នេះ​ចូល​ចិត្ត​តែ​ខាង​ផ្លូវ​បាប​ទេ


ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។


ដោយ​ការ​ខំ​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅហ្វាយ​បាន ហើយ​អណ្តាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។


យ៉ាង​នោះ កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ព្រោះ​ឃើញ​ថា ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ឯង ដូច្នេះ ចូរ​ឯង​ទៅ​បន្ទាប​ខ្លួន ហើយ​អង្វរ​ដល់​គេ


បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ឲ្យ​ថយ​ចេញ​ពី​ទី​របស់​ឯង​ឡើយ ពី​ព្រោះ​សេចក្ដី​សំឡូត​រមែង​រំងាប់​ទោស​យ៉ាង​ធំ។


នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ពួក​ឌូម៉ា។ មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ


ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ។


ដូច​ជា​នាង​សារ៉ា​បាន​ចុះ​ចូល​នឹង​លោក​អ័ប្រា‌ហាំ ព្រម​ទាំង​ហៅ​លោក​ជា​ម្ចាស់​ផង ឯ​អ្នក​រាល់​គ្នា ក៏​បាន​ត្រឡប់​ជា​ពូជ​នាង​នោះ ដោយ​បាន​ប្រព្រឹត្ត​ល្អ ឥត​ភិត‌ភ័យ​នឹង​សេចក្ដី​ស្ញែង​ខ្លាច​ណា​ឡើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទ្រង់​បាន​យាង​ចេញ​ពី​ភ្នំ​សៀរ កាល​ទ្រង់​បាន​យាង​មក​ពី​ស្រុក​អេដំម នោះ​ផែនដី​ក៏​ញ័រ​ឡើង ផ្ទៃ​មេឃ​ក៏​ទូទឹម ហើយ​ពពក​បាន​បង្អុរ​ទឹក​ចុះ


រីឯ​សូល ទ្រង់​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ នេះ​ជា​សំឡេង​ទូលបង្គំ​មែន​ហើយ