Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 6:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 យ៉ាង​នោះ កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ព្រោះ​ឃើញ​ថា ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ឯង ដូច្នេះ ចូរ​ឯង​ទៅ​បន្ទាប​ខ្លួន ហើយ​អង្វរ​ដល់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នោះ​កូន​របស់ខ្ញុំ​អើយ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំដោះ​ខ្លួនចេញ​ចុះ ដ្បិត​អ្នក​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​អ្នកជិតខាង​របស់អ្នក​ហើយ ដូច្នេះ​ចូរ​ទៅ​បន្ទាបខ្លួន ហើយ​អង្វរ​អ្នកជិតខាង​របស់អ្នក​ចុះ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នោះ​កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ដ្បិត​ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​អ្នក​ជិត​ខាង​ឯង​ហើយ។ ដូច្នេះ ចូរ​ទៅ​ជួប​អ្នក​ជិត​ខាង​ឯង​ភ្លាម ហើយ​អង្វរ​គេ​ជា​បន្ទាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បាន​សេចក្ដី​ថា កូន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បងប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​ឲ្យ​រួច

សូមមើលជំពូក ចម្លង

អាល់គីតាប

3 បាន​សេចក្ដី​ថា កូន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​ឲ្យ​រួច

សូមមើលជំពូក ចម្លង




សុភា‌សិត 6:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​មាន​បន្ទូល​តប​ថា យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ។


គ្រា​នោះ ហោរា​សេម៉ាយ៉ា ក៏​មក​ឯ​រេហូ‌បោម នឹង​ពួក​មេ​សាសន៍​យូដា ដែល​បាន​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ស៊ីសាក លោក​មាន​វាចា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ហេតុ​នោះ​បាន​ជា​អញ​ទុក​ឯង​រាល់​គ្នា​ចោល នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស៊ីសាក


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ឥត​បន្ទាប​ព្រះ‌ទ័យ​នៅ​មុខ​ហោរា​យេរេមា ដែល​លោក​ពោល​សេចក្ដី​ដែល​មក​ពី​ព្រះ‌ឱស្ឋ​ព្រះ‌យេហូវ៉ា​ឡើយ


ទ្រង់​មិន​បាន​ឃុំ‌ឃាំង​ទូលបង្គំ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេ គឺ​ទ្រង់​បាន​ដាក់​ជើង​ទូលបង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ


នោះ​ម៉ូសេ នឹង​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ឯង​នៅ​តែ​មិន​ព្រម​បន្ទាប​ខ្លួន​នៅ​មុខ​អញ ដើម្បី​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ដល់​កាល​ណា​ទៀត


នោះ​ឯង​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​ឯង​មក


កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ


ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម