Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​២០​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​១៤​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​២​រូប ហើយ​៦​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​១០​ដង​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅក្នុង​ផ្ទះ​លោកអ៊ំ ទាំង​បម្រើ​លោកអ៊ំ​——​ដប់បួន​ឆ្នាំ​ដើម្បី​បាន​កូនស្រី​ទាំង​ពីរ​របស់លោកអ៊ំ ប្រាំមួយ​ឆ្នាំ​ដើម្បី​បាន​ហ្វូងសត្វ​របស់លោកអ៊ំ​——​ប៉ុន្តែ​លោកអ៊ំ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់ខ្ញុំ​ដប់​ដង​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​ម្ភៃ​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​ពីរ​នាក់ ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​ដប់​ដង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​លោក​ឪពុក អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ដប់‌បួន​ឆ្នាំ ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឪពុក​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​បាន​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ប៉ុន្តែ លោក​ឪពុក​បាន​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​ដល់​ទៅ​ដប់​ដង។

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​លោក​ឪពុក អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឪពុក មក​ធ្វើ​ជា​ភរិយា ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​បាន​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ប៉ុន្តែ លោក​ឪពុក​បាន​ផ្លាស់​ប្តូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​ដល់​ទៅ​ដប់​ដង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:41
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នៅ​ជា​មួយ​នឹង​គាត់​ឲ្យ​យូរ​បន្តិច ដរាប​ដល់​បង​ឯង​បាត់​ក្តៅ​ក្រហាយ


ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ថា តើ​ត្រូវ​ឲ្យ​ឯង​បំរើ​អញ​ទទេ ដោយ​ព្រោះ​តែ​ឯង​ជា​បង​ប្អូន​នឹង​អញ​ឬ​អី ចូរ​ប្រាប់​អញ​ចុះ តើ​ឯង​ចង់​បាន​ឈ្នួល​ជា​អ្វី


គាត់​ក៏​និយាយ​ថា ចូរ​គិត​ថ្លៃ​ឈ្នួល​ឯង​ចុះ នោះ​អញ​នឹង​បើក​ឲ្យ


នេះ​ពេញ​២០​ឆ្នាំ​គត់​ហើយ ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ឪពុក ចៀម នឹង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​១​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ


ខ្ញុំ​ក៏​ត្រូវ​តែ​ដូច្នោះ គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​តែង​ត្រូវ​ចំហាយ​ក្តៅ ហើយ​ពេល​យប់​ត្រូវ​រងា ភ្នែក​ខ្ញុំ​ក៏​អត់​ងងុយ​ជ្រប់


ឯង​ក៏​ដឹង​ថា អញ​បាន​បំរើ​ឪពុក​ឯង​អស់​ពី​កំឡាំង​ដែរ តែ​ឪពុក​ឯង​បាន​បញ្ឆោត​អញ ហើយ​បាន​បំផ្លាស់​ឈ្នួល​របស់​អញ​១០​ដង​ហើយ


តែ​ព្រះ‌ទ្រង់​មិន​ព្រម​បើក​ឱកាស​ឲ្យ​គាត់​ប្រទូស្ត​ចំពោះ​អញ​ទេ


ដោយ​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ជំរាប​ដល់​អេសាវ ជា​លោក​ម្ចាស់​អញ យ៉ាង​នេះ​ថា យ៉ាកុប​ជា​អ្នក​បំរើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ឡាបាន់​ដរាប​ដល់​ឥឡូវ​នេះ


ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាង​ណា នោះ​គឺ​បាន​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​ទេ ហើយ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិន​មែន​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិន​មែន​ជា​ខ្ញុំ គឺ​ជា​ព្រះ‌គុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​វិញ


ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្ដី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរ​ប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទី​ក្រុង ក្នុង​ទី​រហោ‌ស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បង​ប្អូន​ក្លែង‌ក្លាយ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម