១ សាំយូអែល 26:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 រីឯសូល ទ្រង់បានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬ នោះដាវីឌទូលឆ្លើយថា បពិត្រព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ស្ដេចសូលបានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា៖ «ដាវីឌកូនអើយ នេះជាសំឡេងឯងឬ?»។ ដាវីឌទូលឆ្លើយថា៖ «បពិត្រព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ព្រះបាទសូលស្គាល់សំឡេងរបស់លោកដាវីឌ ក៏មានរាជឱង្ការថា៖ «ដាវីឌ កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ លោកដាវីឌទូលតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គឺទូលបង្គំមែន!»។ សូមមើលជំពូកអាល់គីតាប17 ស្តេចសូលស្គាល់សំឡេងរបស់ទត ក៏និយាយថា៖ «ទត កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ទតឆ្លើយតបថា៖ «សូមជម្រាបស្តេច! គឺខ្ញុំមែន!»។ សូមមើលជំពូក |