ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
លេវីវិន័យ 22:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់អើរ៉ុន នឹងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយដង្វាយរបស់ខ្លួន ទោះជាដង្វាយលាបំណន់ ឬដង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងនាំមកថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា៖ «ពេលអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយតង្វាយរបស់ខ្លួន ទោះជាតង្វាយលាបំណន់ ឬតង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងយកមកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលដូចតទៅ: ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសរស់នៅក្នុងស្រុកអ៊ីស្រាអែល អ្នកណានាំយកសត្វមកថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់ ទោះបីតង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្តក្ដី អាល់គីតាប «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូលដូចតទៅ: ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសរស់នៅក្នុងស្រុកអ៊ីស្រអែល អ្នកណានាំយកសត្វមកធ្វើជាគូរបានដុតដល់អុលឡោះតាអាឡា ទោះបីជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្តក្តី |
ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
ទ្រង់ជាដើមហេតុនៃការដែលទូលបង្គំសរសើរ នៅក្នុងជំនុំធំ ទូលបង្គំនឹងលាបំណន់របស់ទូលបង្គំ នៅចំពោះមុខពួក អ្នកដែលកោតខ្លាចដល់ទ្រង់
ឱព្រះអង្គអើយ ទូលបង្គំនៅជាប់បំណន់នឹងទ្រង់ ទូលបង្គំនឹងថ្វាយដង្វាយអរព្រះគុណដល់ទ្រង់
៙ ដ្បិត ឱព្រះអង្គអើយ ទ្រង់បានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដក ដែលត្រូវ ខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់
យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរដល់ ព្រះនាមទ្រង់ជាដរាប ដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ។
ឱព្រះអង្គអើយ សេចក្ដីសរសើរចាំតែទ្រង់នៅក្រុងស៊ីយ៉ូន នោះគេនឹងលាបំណន់ចំពោះទ្រង់
ត្រូវតែយកកូនចៀមឈ្មោលឥតខ្ចោះមានអាយុ១ខួប ទោះពីក្នុងហ្វូងចៀមឬហ្វូងពពែក៏បាន
កាលណាឯងបន់ព្រះ នោះកុំឲ្យបង្អង់នឹងលាបំណន់នោះឡើយ ពីព្រោះទ្រង់មិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ
បើសិនជាដង្វាយរបស់អ្នកនោះ ជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ
ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើកាលណាពួកអ្នករាល់គ្នាណាមួយចង់ថ្វាយដង្វាយដល់ព្រះយេហូវ៉ា នោះត្រូវតែយកដង្វាយនោះមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។
ឯអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលនឹងបរិភោគឈាមអ្វីក៏ដោយ នោះអញនឹងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយនឹងកាត់គេចេញពីសាសន៍របស់ខ្លួន
ឯអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកប្រទេសក្រៅនៅជាមួយ ដែលដេញចាប់បានសត្វជើង៤ ឬសត្វស្លាបដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសំរក់ឈាមចោលចេញ រួចយកដីគ្របវិញ
ក្រៅពីអស់ទាំងថ្ងៃឈប់សំរាកផងព្រះយេហូវ៉ា ហើយក្រៅពីដង្វាយដែលឯងរាល់គ្នាថ្វាយទាំងប៉ុន្មាន ព្រមទាំងបំណន់របស់ឯង នឹងដង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។
តែបើយញ្ញបូជានោះជាដង្វាយលាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះឯង ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ
ត្រូវឲ្យបូជាថ្វាយនំបុ័ង ដែលមានដំបែរទុកជាដង្វាយអរព្រះគុណ ហើយប្រកាសប្រាប់យ៉ាងច្បាស់ ឲ្យបានថ្វាយដង្វាយស្ម័គ្រពីចិត្ត ដ្បិតឯងរាល់គ្នាគាប់ចិត្តយ៉ាងនោះហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ព្រះយេហូវ៉ា។
ដូច្នេះ មនុស្សទាំងនោះគេកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែង ហើយក៏ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ព្រមទាំងបន់បំណន់ផង។
ពួកអ្នកដែលមើលទៅឯរបស់ឥតប្រយោជន៍ ដែលមិនទៀងទាត់ គេរមែងលះបង់ចោលសេចក្ដីអាណិតអាសូររបស់ខ្លួនចេញ
មើលន៏ នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែលដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីងហើយ។
ត្រូវបណ្តាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់វិញ ដ្បិតអញជាស្តេចដ៏ធំ ហើយឈ្មោះអញជាទីស្ញែងខ្លាច នៅកណ្តាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ហើយចង់យកសត្វពីហ្វូងគោ ឬពីហ្វូងចៀម ដើម្បីនឹងថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា ទោះបើជាដង្វាយដុត ឬជាយញ្ញបូជាលាបំណន់ ឬជាដង្វាយថ្វាយដោយស្ម័គ្រពីចិត្ត ឬដែលថ្វាយនៅថ្ងៃបុណ្យកំណត់ក្តី ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
ឯប៉ុល គាត់នៅទីនោះជាយូរថ្ងៃទៀត រួចក្រោយដែលគាត់បានកោរសក់នៅក្រុងកេងគ្រាហើយ គឺដោយព្រោះគាត់បានបន់បំណន់ នោះក៏លាពួកជំនុំ ចុះសំពៅទៅឯស្រុកស៊ីរីវិញ មានទាំងព្រីស៊ីល នឹងអ័គីឡា ទៅជាមួយផង
តែនៅក្នុងទីលំនៅរបស់ឯង នោះមិនត្រូវបរិភោគដង្វាយ១ភាគក្នុង១០ ដែលហូតពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង នឹងកូនគោកូនចៀមក្នុងហ្វូងសត្វរបស់ឯងដែលកើតដំបូង ដង្វាយលាបំណន់ ដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត ឬដង្វាយដែលថ្វាយដោយលើកចុះឡើងនោះឡើយ
ក៏ត្រូវនាំយកអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ ដង្វាយលើកចុះឡើង ដង្វាយលាបំណន់ ដង្វាយស្ម័គ្រពីចិត្ត នឹងកូនកើតដំបូងក្នុងហ្វូងគោ ហ្វូងចៀមឯង ទៅឯទីនោះដែរ
នោះត្រូវឲ្យធ្វើបុណ្យអាទិត្យទី៧ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង ដោយថ្វាយដង្វាយស្ម័គ្រពីចិត្ត តាមដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានពរ