Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 16:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​អាទិត្យ​ទី​៧ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 បន្ទាប់​មក ត្រូវ​ធ្វើ​បុណ្យ​សប្ដាហ៍​ទី​ប្រាំពីរ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត តាម​ភោគ​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 រួច​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សប្ដាហ៍​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ពេល​នោះ ចូរ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត ដោយ​គិត​តាម​ភោគ‌ផល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 រួច​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សបា្តហ៍​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ពេល​នោះ ចូរ​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត ដោយ​គិត​តាម​ភោគ​ផល ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 16:10
22 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​តើ​ទូលបង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូលបង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ


ហើយ​កូរេ កូន​យីមន៉ា ជា​ពួក​លេវី ដែល​ចាំ​ទ្វារ​ខាង​កើត លោក​ត្រួត​លើ​ដង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​នឹង​ចែក​ដង្វាយ​របស់​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​របស់​បរិសុទ្ធ​បំផុត


អស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្តាល​ឲ្យ​ថ្វាយ​របស់​អ្វី​សំរាប់​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។


អំណោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ។


ឯ​ទ្រង់ ប្រហែល​នឹង​បែរ​ជា​មាន​ព្រះ‌ហឫទ័យ​ស្តាយ​ក្នុង​គ្រា​នេះ​ទេ​ដឹង ហើយ​ខាង​ក្រោយ​ទ្រង់​នឹង​មាន​ព្រះ‌ពរ​ដែរ គឺ​ឲ្យ​មាន​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច សំរាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ផង។


តែ​បើ​នាង​ខ្វះ​ខាត​មិន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ គឺ​១​សំរាប់​ជា​ដង្វាយ​ដុត ហើយ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ​ឲ្យ​ធួន​នឹង​នាង រួច​នាង​នឹង​បាន​ស្អាត​វិញ។


រួច​ចាប់​តាំង​ពី​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ពី​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​បាន​យក​កណ្តាប់ មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​៧​ថ្ងៃ​ឈប់​សំរាក


បើ​គ្មាន​អ្នក​ណា​នឹង​មក​លោះ​ទេ តែ​អ្នក​នោះ​ទៅ​ជា​មាន​ឡើង​វិញ ហើយ​មាន​ល្មម​នឹង​លោះ​យក​បាន


បើ​សិន​ជា​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​សំរាប់​ការ​រំលង​របស់​ខ្លួន ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត​នោះ​វិញ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត


មួយ​ទៀត នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ម្សៅ​ថ្មី​ដល់​ព្រះ‌យេហូវ៉ា ក្នុង​វេលា​បុណ្យ​អាទិត្យ​ទី​៧ នោះ​ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ


ហើយ​ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង​ដែរ គឺ​១​ក្នុង​៥០០ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង ទុក​សំរាប់​ព្រះ‌យេហូវ៉ា


ហើយ​ចៀម​ដែល​ជា​សួយ‌អាករ ទុក​សំរាប់​ព្រះ‌យេហូវ៉ា នោះ​មាន​៦៧៥


គឺ​រាល់​តែ​អាទិត្យ ក្នុង​ថ្ងៃ​ដំបូង នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រមូល​ដាក់​ទុក​នូវ​អ្វីៗ​ដោយ‌ឡែក តាម​ដែល​ព្រះ​បាន​ចំរើន​ឲ្យ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​បាច់​នឹង​រៃ​ទៀត


ខ្ញុំ​សំដែង​គំនិត​ខ្ញុំ​ក្នុង​ការ​នេះ​ដែរ ដ្បិត​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​មិន​គ្រាន់​តែ​ចាប់​ផ្តើម​ធ្វើ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​ចិត្ត​ប្រាថ្នា​ចង់​ធ្វើ តាំង​តែ​ពី​ឆ្នាំ​មុន​មក​ហើយ​ផង


ដ្បិត​បើ​សិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ‌ទ្រង់​ទទួល​អ្នក​តាម​ដែល​មាន មិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ


ហើយ​ឯង នឹង​កូន​ប្រុស​កូន​ស្រី​ឯង ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង នឹង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង ហើយ​នឹង​ពួក​អ្នក​ដទៃ ពួក​កំព្រា នឹង​ពួក​ស្រី​មេម៉ាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​ទាំង​អស់​គ្នា​ផង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់


រួច​ត្រូវ​រាប់​ជា​៧​អាទិត្យ​ទៀត គឺ​ត្រូវ​រាប់​៧​អាទិត្យ​នោះ ចាប់​តាំង​ពី​វេលា​ដែល​ទើប​នឹង​លូក​កណ្តៀវ​ទៅ​ច្រូត​ស្រូវ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម