ឯអ្នករាល់គ្នាសុទ្ធតែជាអ្នកបង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់
យ៉ូប 36:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ គឺមានព្រះដ៏មានដំរិះសព្វគ្រប់ ទ្រង់គង់នៅជាមួយនឹងខ្ញុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ គឺមានព្រះដ៏មានតម្រិះសព្វគ្រប់ ព្រះអង្គគង់នៅជាមួយខ្ញុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតសេចក្ដីដែលខ្ញុំថ្លែង មិនមែនជាពាក្យបោកបញ្ឆោតទេ ខ្ញុំនិយាយជាមួយលោក ក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ! អាល់គីតាប ដ្បិតសេចក្ដីដែលខ្ញុំថ្លែង មិនមែនជាពាក្យបោកបញ្ឆោតទេ ខ្ញុំនិយាយជាមួយអ្នក ក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ! |
ឯអ្នករាល់គ្នាសុទ្ធតែជាអ្នកបង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់
តើអ្នករាល់គ្នានឹងនិយាយសេចក្ដីទុច្ចរិត ដោយយល់ដល់ព្រះ ព្រមទាំងសេចក្ដីកំភូតផងឬអី
នែ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់ឧបាយដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ
ចុះអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍មក ចង់ជួយកំសាន្តចិត្តខ្ញុំធ្វើអី ដែលពាក្យចំឡើយរបស់អ្នករាល់គ្នាសុទ្ធតែជាសេចក្ដីកំភូតដូច្នេះ។
ពាក្យសំដីខ្ញុំនឹងសំដែងចេញ ជាសេចក្ដីទៀងត្រង់នៃចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្ដីដែលខ្ញុំដឹង
តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ឬទេ
ដូច្នេះ ឥឡូវនេះ សូមអ្នករាល់គ្នាមើលមកខ្ញុំ ឲ្យពេញភ្នែកចុះ ដ្បិតខ្ញុំមិនហ៊ានកុហកប្រទល់មុខនឹងអ្នករាល់គ្នាទេ
ហេតុនោះបានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរផ្ញើមកជូនលោកដោយលំដាប់ដែរ ឱព្រះតេជព្រះគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យពីរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ
ឯលោកភេលីច ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ កាលបានស្តាប់សេចក្ដីចោទឆ្លើយរួចហើយ នោះលោកក៏ផ្អាករឿងនោះសិន ដោយថា កាលណាលោកលូស៊ា ជាមេទ័ពធំបានចុះមក នោះចាំខ្ញុំពិចារណារឿងអ្នករាល់គ្នាទៀត
បងប្អូនអើយ កុំឲ្យអ្នករាល់គ្នានៅខ្ចីខាងឯគំនិតឡើយ បើខាងឯបំណងអាក្រក់ នោះចូរនៅជាកូនង៉ែតចុះ តែចំណែកខាងឯគំនិត នោះចូរធ្វើជាមនុស្សពេញអាយុវិញ
ដ្បិតយើងខ្ញុំមិនមែនដូចជាមនុស្សច្រើនគ្នា ដែលបំប្លែងព្រះបន្ទូលនោះទេ គឺដូចជាអ្នកស្មោះត្រង់ ដែលមកពីព្រះវិញ ហើយយើងនិយាយចំពោះព្រះដោយនូវព្រះគ្រីស្ទ។
អ្នកអេប៉ាប្រាស ជាបាវបំរើនៃព្រះគ្រីស្ទ ដែលមកពីពួកអ្នករាល់គ្នា គាត់សូមជំរាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក