Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 33:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ពាក្យ​សំដី​ខ្ញុំ​នឹង​សំដែង​ចេញ ជា​សេចក្ដី​ទៀង​ត្រង់​នៃ​ចិត្ត​ខ្ញុំ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​និយាយ​យ៉ាង​ច្បាស់ ពី​សេចក្ដី​ដែល​ខ្ញុំ​ដឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពាក្យ​សម្ដី​ខ្ញុំ​នឹង​សម្ដែង​ចេញ ជា​សេចក្ដី​ទៀង​ត្រង់ពី​ចិត្ត​ខ្ញុំ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​និយាយ​យ៉ាង​ច្បាស់ ពី​សេចក្ដី​ដែល​ខ្ញុំ​ដឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​នឹង​ថ្លែង​ដោយ​ស្មោះ​អស់​ពី​ចិត្ត ខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ពិត​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្ញុំ​នឹង​ថ្លែង​ដោយ​ស្មោះ​អស់​ពី​ចិត្ត ខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ពិត​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង




យ៉ូប 33:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​អសារ​ឥត​ការ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ​ទេ


នោះ​បបូរ​មាត់​ខ្ញុំ​នឹង​មិន​ពោល​សេចក្ដី​អាក្រក់ ហើយ​អណ្តាត​ខ្ញុំ​ក៏​មិន​បញ្ចេញ​ពាក្យ​ភូត‌ភរ​ឡើយ


សូម​កុំ​ឲ្យ​ខ្ញុំ​យល់​ដល់​មុខ​អ្នក​ណា ឬ​លើក​មុខ​អ្នក​ណា​ដោយ​ពាក្យ​បញ្ចើច​ឡើយ


ដ្បិត​ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេ បើ​យ៉ាង​នោះ ព្រះ​ដែល​បង្កើត​ខ្ញុំ ទ្រង់​នឹង​ដក​យក​ខ្ញុំ​ចេញ​ទៅ​ភ្លាម។


មើល ខ្ញុំ​បាន​បើក​មាត់​ហើយ អណ្តាត​ក៏​បាន​រលាស់​និយាយ​នៅ​ក្នុង​មាត់​ខ្ញុំ


តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ ដោយ‌សារ​ពាក្យ​សំដី​ឥត​ប្រាជ្ញា​ដូច្នេះ


ដូច្នេះ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ឲ្យ​ពេញ​ភ្នែក​ចុះ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ​នឹង​អ្នក​រាល់​គ្នា​ទេ


អណ្តាត​របស់​មនុស្ស​ប្រាជ្ញ រមែង​ធ្វើ​ឲ្យ​ចំណេះ​បាន​ពី‌រោះ​ស្តាប់ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​បង្ហូរ​ចេញ​ជា​សេចក្ដី​ចំកួត​វិញ។


បបូរ​មាត់​របស់​មនុស្ស​ប្រាជ្ញ រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។


មាស ហើយ​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​ដំឡៃ​យ៉ាង​ប្រសើរ​វិញ។


ដ្បិត​អញ​ឲ្យ​លទ្ធិ​ដ៏​ល្អ​ដល់​ឯង​រាល់​គ្នា ដូច្នេះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឱវាទ​អញ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម