Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 21:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នែ ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់​ឧបាយ​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 នែ៎ ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់អ្វី​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់ ហើយ​ក៏​ស្គាល់​ការ​រិះគិត​របស់​អស់​លោក ចំពោះ​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់ ហើយ​ក៏​ស្គាល់​ការ​រិះ‌គិត​របស់​អស់​លោក ចំពោះ​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 21:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ​ជា​ចំណែក​ដែល​មនុស្ស​អាក្រក់​ត្រូវ​ទទួល​អំពី​ព្រះ ជា​មរដក​ដែល​ព្រះ‌ទ្រង់​ចែក​ឲ្យ​ដល់​គេ។


នោះ​ការ​ជ័យ‌ជំនះ​របស់​មនុស្ស​អាក្រក់​នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិល​ល្មើស​ក៏​នៅ​តែ​១​ភ្លែត​ទេ


ទាំង​២​ពួក​ដេក​ទៅ​ក្នុង​ធូលី​ដី​ដូច​គ្នា ហើយ​ដង្កូវ​ក៏​ចុះ​ពេញ​ខ្មោច​គេ​ដែរ។


ដ្បិត​អ្នក​រាល់​គ្នា​ថា តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ គឺ​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នោះ តើ​នៅ​ឯ​ណា


គាត់​ក៏​ខឹង​នឹង​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់​នោះ​ដែរ ពី​ព្រោះ​គេ​បាន​កាត់​ទោស​ដល់​យ៉ូប តែ​រក​ឆ្លើយ​តប​នឹង​លោក​មិន​បាន


ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​យ៉ូប​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា អញ​មាន​សេចក្ដី​កំហឹង​ខឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ‌កន​ឯង​ទាំង​២​នេះ​ផង ដ្បិត​ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ


អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​សុទ្ធ​តែ​ស្មោះ‌ត្រង់ ឯ​គេៗ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ សូម​ជួយ​ទូលបង្គំ​ផង


គេ​រត់​មក​ត្រៀម​ខ្លួន ឥត​ទូលបង្គំ​ធ្វើ​ខុស​អ្វី​ផង សូម​ទ្រង់​តើន​ឡើង​មក​ជួយ​ទូលបង្គំ ហើយ​ពិចារណា​មើល


តែ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​គេ ក៏​មាន​បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ


ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម