Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:4 - អាល់គីតាប

4 ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង មិន​មែន​ជា​ពាក្យ​បោក​បញ្ឆោត​ទេ ខ្ញុំ​និយាយ​ជា​មួយ​អ្នក ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ចេះ​ដឹង​ត្រឹម​ត្រូវ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​ពិត​ជា​ពាក្យ​ខ្ញុំ មិន​មែន​ជា​ពាក្យ​កំភូត​ទេ គឺ​មាន​ព្រះ​ដ៏​មាន​តម្រិះ​សព្វ​គ្រប់ ព្រះ‌អង្គ​គង់​នៅ​ជា‌មួយ​ខ្ញុំ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង មិន​មែន​ជា​ពាក្យ​បោក​បញ្ឆោត​ទេ ខ្ញុំ​និយាយ​ជា​មួយ​លោក ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ចេះ​ដឹង​ត្រឹម​ត្រូវ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​ពិត​ជា​ពាក្យ​ខ្ញុំ មិន​មែន​ជា​ពាក្យ​កំភូត​ទេ គឺ​មាន​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ខ្ញុំ​វិញ

សូមមើលជំពូក ចម្លង




យ៉ូប 36:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហក មក​ឡូក‌ឡំ​ជា​មួយ​ការ​ពិត អស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។


តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវ ក្នុង​នាម​អុលឡោះ ហើយ​និយាយ​ពាក្យ​មិន​ពិត ក្នុង​នាម​ទ្រង់​កើត​ឬ?


ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់ ហើយ​ក៏​ស្គាល់​ការ​រិះ‌គិត​របស់​អស់​លោក ចំពោះ​ខ្ញុំ​ដែរ។


ហេតុ​អ្វី​បាន​ជា​អស់​លោក​យក​ពាក្យ​សំដី ឥត​បាន​ការ មក​សំរាល​ទុក្ខ​ខ្ញុំ​ដូច្នេះ? ចម្លើយ​របស់​អស់​លោក​សុទ្ធ​តែ​ពាក្យ​មិន​ពិត»។


ខ្ញុំ​នឹង​ថ្លែង​ដោយ​ស្មោះ​អស់​ពី​ចិត្ត ខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ពិត​ទាំង​ស្រុង។


តើ​អ្នក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹង នៅ​ក្នុង​អាកាស‌វេហាស៍ ដោយ​របៀប​ណា? ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះ ទើប​សម្រេច​ការ​អស្ចារ្យ​បែប​នេះ​បាន។


ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំ តើ​ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា?


ខ្ញុំ​នឹង​បរិយាយ​អំពី​គតិ‌បណ្ឌិត ខ្ញុំ​នឹង​សំដែង ចេញ​នូវ​គោល​គំនិត​ប្រកប​ដោយ​ប្រាជ្ញា។


ខ្ញុំ​បាន​ពិនិត្យ​ហេតុ‌ការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់‌ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់‌ត្រា​ទុក តាម​លំដាប់‌លំដោយ ផ្ញើ​មក​ជូន​លោក។


លោក​ភេលិច​ក៏​បាន​ជ្រាប​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​អ៊ីសា‌ជាអម្ចាស់​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​មេ​បញ្ជា​ការ​លូស៊ា​មក​ដល់ ខ្ញុំ​នឹង​វិនិច្ឆ័យ​សំណុំ​រឿង​របស់​អស់​លោក»។


បង​ប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។


យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​ចិត្ត​បរិសុទ្ធ ក្នុង​នាម​អុលឡោះ នៅ​ចំពោះ​អុលឡោះ និង​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


លោក​អេប៉ាប្រាស​ដែល​នៅ​ស្រុក​ជា​មួយ​បង​ប្អូន ក៏​សូម​ជម្រាប‌សួរ​មក​បង​ប្អូន​ដែរ។ គាត់​ជា​អ្នក​បម្រើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ហើយ​គាត់​តែងតែ​តយុទ្ធ​សម្រាប់​បង​ប្អូន ដោយ​ទូរអា ឥត​ឈប់​ឈរ ដើម្បី​ឲ្យ​បង​ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង បាន​គ្រប់​លក្ខណៈ និង​សុខ​ចិត្ដ​ធ្វើ​តាម​បំណង​របស់​អុលឡោះ គ្រប់​ជំពូក​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម