យ៉ូប 36:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គយករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គកាន់ផ្លេកបន្ទោរនៅក្នុងព្រះហស្ដ ហើយបាញ់តម្រង់ទៅរកទិសដៅ។ អាល់គីតាប ទ្រង់កាន់ផ្លេកបន្ទោរនៅក្នុងដៃ ហើយបាញ់តម្រង់ទៅរកទិសដៅ។ |
ទ្រង់ផ្ទុកពពកយ៉ាងក្រាស់ ដោយចំហាយទឹក ហើយទ្រង់ផ្សាយពពកនៃផ្លេកបន្ទោរទ្រង់ឲ្យសុសសាយ
ពពកនោះក៏អណ្តែតត្រសែតទៅតាមព្រះហឫទ័យទ្រង់ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលទ្រង់បង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ
តើលោកជ្រាប ពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ
ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមក ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ
អស់ទាំងភ្លើង នឹងព្រិល ហិមៈ នឹងចំហាយទឹក ទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់
ទ្រង់បានយកសេចក្ដីងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ គឺជាទីងងឹតនៃទឹក ជាពពកយ៉ាងក្រាស់នៅលើមេឃ
នោះបាតផ្លូវទឹកក៏លេចឡើង ហើយឫសលោកីយបានបើកឲ្យឃើញ ដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់
រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។