Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 សូរ​គ្រាំ‌គ្រេង​នោះ​សំដែង​ពី​ទ្រង់ ដូច​ជា​ក៏​ឲ្យ​ពពួក​សត្វ​ដឹង​ពេល​ដែល​ត្រូវ​ភ្លៀង‌ផ្គរ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 សូរ​គ្រាំ‌គ្រេង​នោះ​សម្ដែង​ពី​ព្រះ‌អង្គ ដូច​ព្យាករ​ឲ្យ​ពពួក​សត្វ​ដឹង​ពេល ដែល​ត្រូវ​ភ្លៀង‌ផ្គរ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ព្រះអង្គ​ប្រើ​ផ្គរ‌លាន់ ដើម្បី​ប្រកាស​អំពី​វត្ត‌មាន​របស់​ព្រះអង្គ ពេល​ព្រះអង្គ​យាង​ចូល​មក​ជិត នោះ​ហ្វូង​សត្វ​នាំ​គ្នា​រត់​ចេញ​ជា​ប្រញាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ទ្រង់​ប្រើ​ផ្គរ‌លាន់ ដើម្បី​ប្រកាស​អំពី​វត្ត‌មាន​របស់​ទ្រង់ ពេល​ទ្រង់​ចូល​មក​ជិត នោះ​ហ្វូង​សត្វ​នាំ​គ្នា​រត់​ចេញ​ជា​ប្រញាប់។

សូមមើលជំពូក ចម្លង




យ៉ូប 36:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បន្លឺ​ព្រះ‌សូរ‌សៀង


អើ តើ​មាន​អ្នក​ណា​យល់​ពី​ការ​រាច​ពពក ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ទ្រង់​បាន


អើ ដំណើរ​នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ញ័រ ក៏​ឲ្យ​កំរើក​ឃ្លាត​ពី​កន្លែង​ទៅ


ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង​នៃ​សំឡេង​ទ្រង់​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឱស្ឋ​ទ្រង់


៙ ព្រះ‌សូរ‌សៀងនៃ​ព្រះ‌យេហូវ៉ា​ខ្ទរ​តាម​ទឹក ព្រះ​ដ៏​មាន​សិរី‌ល្អ​ទ្រង់​បញ្ចេញ​ផ្គរ‌លាន់ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ទឹក​ធំ


អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ​ស៊ាន ហ្វូង​គោ​ត្រូវ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ទី​គង្វាល​រក​ស៊ី​សោះ អើ​ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​វិនាស​ដែរ


ម្នាល​សត្វ​នៅ​ផែនដី​ទាំង‌ឡាយ កុំ​ខ្លាច​អ្វី ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លូត‌លាស់​ឡើង ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​កើត​ផល ឯ​ដើម​ល្វា នឹង​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​បញ្ចេញ​សម្បត្តិ​វា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម