យ៉ូប 37:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ពពកនោះក៏អណ្តែតត្រសែតទៅតាមព្រះហឫទ័យទ្រង់ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលទ្រង់បង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ពពកនោះក៏អណ្តែត្រសែត ទៅតាមព្រះហឫទ័យព្រះអង្គ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលព្រះអង្គបង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទី ស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវា ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។ សូមមើលជំពូកអាល់គីតាប12 ទ្រង់ឲ្យពពករសាត់ទៅគ្រប់ទិសទី ស្របតាមបំណងដែលទ្រង់ប្រើវា ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។ សូមមើលជំពូក |
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។