Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 148:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អស់​ទាំង​ភ្លើង នឹង​ព្រិល ហិមៈ នឹង​ចំហាយ​ទឹក ទាំង​ខ្យល់​ព្យុះ ដែល​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ភ្លើង និង​ដុំទឹកកក​អើយ ព្រិល និង​អ័ព្ទ​អើយ ខ្យល់ព្យុះ​ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ភ្លើង និង​ព្រឹល ហិមៈ និង​ចំហាយ​ទឹក ខ្យល់​ព្យុះដែល​សម្រេច​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះ ដែល​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះ ដែល​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 148:8
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ នឹង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា


ពពក​នោះ​ក៏​អណ្តែត​ត្រសែត​ទៅ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដើម្បី​ឲ្យ​បាន​ធ្វើ​គ្រប់​ទាំង​អស់​ដែល​ទ្រង់​បង្គាប់ នៅ​លើ​ទី​ផ្សេងៗ​នៅ​ផែនដី ដែល​មាន​មនុស្ស​នៅ


ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ទេវតា របស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ‌ឫទ្ធិ​ខ្លាំង ហើយ​ក៏​ប្រតិ‌បត្តិ​តាម​បង្គាប់​ទ្រង់ ដោយ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​ទ្រង់


ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់​ក៏​រសាត់​ចេញ ដោយ​រស្មី​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ព្រឹល នឹង​រងើក​ភ្លើង​ផង


ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​ស្រុក​អេស៊ីព្ទ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់ ពី​ខាង​កើត បក់​មក​លើ​ស្រុក​នោះ អស់​១​ថ្ងៃ​១​យប់ លុះ​ដល់​ព្រឹក​ឡើង​ក៏​បក់​ដោយ​ទាំង​កណ្តូប​មក​ផង


នោះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់​ពី​ខាង​លិច​យ៉ាង​ខ្លាំង បក់​កៀរ​កណ្តូប​ទំលាក់​ទៅ​ក្នុង​សមុទ្រ​ក្រហម​អស់​ទៅ គ្មាន​សល់​កណ្តូប​ណា​មួយ​នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត​ឡើយ


នោះ​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កំឡាំង​ខ្យល់​ពី​ខាង​កើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​១​យប់​នោះ ទ្រង់​ធ្វើ​ឲ្យ​ទឹក​បាន​ញែក​ចេញ​ពី​គ្នា ឲ្យ​សមុទ្រ​ទៅ​ជា​គោក​វិញ


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​អស់​ទាំង​មនុស្ស ដោយ‌សារ​ភ្លើង​នឹង​ដាវ​របស់​ទ្រង់ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់ នឹង​ប្រហារ​ជីវិត នោះ​នឹង​មាន​ជា​ច្រើន


អញ​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ហើយ​នៅ​ផែនដី​ផង គឺ​ជា​ឈាម នឹង​ភ្លើង ហើយ​នឹង​កំសួល​ផ្សែង


នោះ​ស្រាប់​តែ​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក បញ្ឆេះ​អ្នក​ទាំង​២​នោះ ឲ្យ​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ


ដ្បិត​មើល ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ភ្នំ​ទាំង​ប៉ុន្មាន ក៏​បង្កើត​ខ្យល់ ហើយ​ថ្លែង​ប្រាប់​ដល់​មនុស្ស​អំពី​គំនិត​ដែល​នៅ​ក្នុង​ខ្លួន​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ពេល​ព្រឹក​ព្រហាម​ទៅ​ជា​ងងឹត ហើយ​យាង​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ផង ព្រះ‌នាម​របស់​ទ្រង់​គឺ «យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ»។


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ក៏​បង្ហាញ​ការ​យ៉ាង​នេះ​ទៀត​ដល់​ខ្ញុំ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​ផ្ចាញ់‌ផ្ចាល​ដោយ​ភ្លើង នោះ​ភ្លើង​ក៏​ឆេះ​ទាំង​ទី​ជំរៅ​ដ៏​ធំ ក៏​បំរុង​នឹង​ស៊ី​ស្រុក​ទាំង​មូល​ផង


ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ ដល់‌ម៉្លេះ​បាន​ជា​នាវា​រក​កល់​តែ​នឹង​បែក​បាក់​អស់​ទៅ


ឯ​ពួក​ជើង​ឈ្នួល​ក៏​ស្លុត​ចិត្ត ហើយ​គ្រប់​គ្នា​បាន​អំពាវ‌នាវ ដល់​ព្រះ​របស់​ខ្លួន គេ​បោះ​ទំនិញ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​នាវា​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​នឹង​ធ្វើ​ឲ្យ​នាវា​បាន​ស្រាល​ឡើង ឯ​យ៉ូណាស​លោក​បាន​ចុះ​ទៅ​ដេក​នៅ​ខាង​ក្នុង​នាវា ហើយ​ក៏​លក់​ស៊ប់​ទៅ


ក៏​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​២៥០​នាក់ ដែល​កំពុង​ថ្វាយ​កំញាន​នោះ​ដែរ។


កំពុង​ដែល​គេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រាអែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទំលាក់​ព្រិល​ជា​ដុំ​យ៉ាង​ធំៗ ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់ ឯ​ពួក​អ្នក​ដែល​ស្លាប់​នឹង​ព្រិល នោះ​មាន​គ្នា​ច្រើន​ជាង​អស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សំឡាប់​ដោយ​ដាវ​ទៅ​ទៀត។


ក៏​មាន​ព្រឹល​យ៉ាង​ធំៗ គ្រាប់​១​ទំងន់​១​ហាប ធ្លាក់​ចុះ​ពី​ផ្ទៃ​មេឃ​មក​លើ​មនុស្ស​លោក ហើយ​មនុស្ស​លោក​ក៏​ប្រមាថ​ដល់​ព្រះ ដោយ​ព្រោះ​សេចក្ដី​វេទនា នឹង​ព្រឹល​នោះ ពី​ព្រោះ​សេចក្ដី​វេទនា​នោះ​ជា​ខ្លាំង​ក្រៃ‌លែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម