ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 80:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ទ្រង់​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​១​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ហើយ​បាន​ដាំ​ដើម​នោះ​វិញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​យក​ដើមទំពាំងបាយជូរ​ចេញ​ពី​អេហ្ស៊ីប ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ ហើយ​ដាំ​ដើមទំពាំងបាយជូរនោះ​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ព្រះ‌អង្គ​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​មួយ ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍នានា​ចេញ ហើយ​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើម ពី​ស្រុក​អេស៊ីប​មក ព្រះអង្គ​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី ហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើម ពី​ស្រុក​អេស៊ីប​មក ទ្រង់​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី ហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។

សូមមើលជំពូក



ទំនុកតម្កើង 80:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​មាន​សេចក្ដី​ខ្មាស​វិញ សូម​ឲ្យ​គេ​ស្ងៀម​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់


គឺ​ពី​ទ្រង់​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ដោយ​ព្រះ‌ហស្ត​ទ្រង់ ហើយ​បាន​បណ្តុះ​ពួក​អ៊ីស្រាអែល​វិញ ទ្រង់​បាន​ប្រហារ​អស់​ទាំង​សាសន៍​ដទៃ តែ​បាន​ឲ្យ​អ៊ីស្រាអែល​វាត​ទី​ចេញ​ទៅ


ទ្រង់​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ​ការ​ពិបាក​ណាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា​ជា​សេចក្ដី​ងេង‌ងោង


ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញ ក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដក ព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន អាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ


មាន​អ្នក​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ គេ​បាន​ជាន់​ឈ្លី​ដី​ជា​ចំណែក​របស់​អញ គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​គាប់​ចិត្ត​អញ ទៅ​ជា​ទី​ខូច​បង់​ហើយ


អញ​បាន​ផ្សាំ​ឯង​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សំរាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​ក្លាយ​ទៅ​ជា​ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ ដល់​អញ​ដូច្នេះ


ហេតុ​នោះព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឯ​ដើម​ទំពាំង‌បាយ‌ជូរ​ក្នុង​ពួក​ដើម​ឈើ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ប្រគល់​ដល់​ភ្លើង​ទុក​ជា​ឱស​យ៉ាង​ណា នោះ​អញ​នឹង​ប្រគល់​ពួក​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​នោះ​ដែរ


ដើម​នោះ​ក៏​ដុះ​ឡើង ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបៗ ដែល​ខ្នែង​ក៏​បែរ​មក​ខាង​ឥន្ទ្រី​នោះ ឯ​ឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ ដូច្នេះ​ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង


ម្តាយ​ឯង​បាន​ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក្នុង​ចំការ​របស់​ឯង ដែល​ដាំ​នៅ​ក្បែរ​មាត់​ផ្លូវ​ទឹក ក៏​កើត​មាន​ផល ហើយ​មាន​ខ្នែង​ជា​ច្រើន ដោយ​នៅ​ជិត​ទឹក​បរិបូរ


ពួក​ឰយុកោ​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក ជា​មួយ​នឹង​លោក​យ៉ូស្វេ ក្នុង​កាល​ដែល​គេ​ចាប់​យក​អស់​ទាំង​នគរ​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ​បាន​បណ្តេញ ពី​មុខ​ពួក​ឰយុកោ​យើង​ចេញ ដរាប​ដល់​រាជ្យ​ហ្លួង​ដាវីឌ។


អស់​ទាំង​ស្រុក​របស់​ពួក​ផ្សេងៗ​ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​មីស‌រិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​ក្រុង​ស៊ីដូន​ទាំង​អស់ អញ​នឹង​ដេញ​ពួក​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៅ ចូរ​ឲ្យ​ឯង​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​អ៊ីស្រាអែល​ទុក​ជា​មរដក​ចុះ ដូច​ជា​អញ​បាន​បង្គាប់​ហើយ