Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 17:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដើម​នោះ​ក៏​ដុះ​ឡើង ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបៗ ដែល​ខ្នែង​ក៏​បែរ​មក​ខាង​ឥន្ទ្រី​នោះ ឯ​ឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ ដូច្នេះ​ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដើម​នោះ​ក៏​ដុះ​ឡើង ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបៗ ដែល​ខ្នែង​ក៏​បែរ​មក​ខាង​ឥន្ទ្រី​នោះ ឯ​ឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ ដូច្នេះ ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយជូរ​បែក​មែក​សាខា វារ​នៅ​លើ​ដី។ មែក​របស់​វា​បែរ​ទៅ​រក​ឥន្ទ្រី រីឯ​ឫស​ស្ថិត​នៅ​ពី​ក្រោម​វា។ ដើម​ទំពាំង‌បាយជូរ​នោះ​លូត​លាស់ ចេញ​ពន្លក បង្កើត​មែក​ធាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយជូរ​បែក​មែក​សាខា វារ​នៅ​លើ​ដី។ មែក​របស់​វា​បែរ​ទៅ​រក​ឥន្ទ្រី រីឯ​ឫស​ស្ថិត​នៅ​ពី​ក្រោម​វា។ ដើម​ទំពាំង‌បាយជូរ​នោះ​លូត​លាស់ ចេញ​ពន្លក បង្កើត​មែក​ធាង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 17:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ ឲ្យ​ទៅ​នាំ​ទ្រង់​មក​ឯ​ក្រុង​បាប៊ីឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេគា ជា​បិតុលា​ទ្រង់ ឡើង​ជា​ស្តេច​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។


៙ ទ្រង់​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​១​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ហើយ​បាន​ដាំ​ដើម​នោះ​វិញ


ដ្បិត​កាល​មុន​រដូវ​ប្រមូល​ផល កាល​ផ្កា​បាន​រោយ​រុះ ហើយ​ក្តឹប​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ធំ​ឡើង​ដរាប​ដល់​ទុំ នោះ​ទ្រង់​នឹង​យក​កាំបិត​កាត់​ទង ហើយ​នឹង​កាត់​ខ្នែង​ចេញ​ដែរ


ដើម្បី​ឲ្យ​រាជ្យ​នោះ​បាន​ទាប​ថោក ឥត​ដែល​ងើប​ឡើង​ទៀត​បាន​ឡើយ តែ​ឲ្យ​បាន​ជាប់​នៅ ដោយ​ការ​រក្សា​សញ្ញា​នោះ


វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក


មាន​សត្វ​ឥន្ទ្រី​ធំ​១​ទៀត​មាន​ស្លាប​ច្រើន ហើយ​ចំអេង​ស្លាប​យ៉ាង​ធំ រីឯ​ដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​បត់​ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​វា​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក


ម្តាយ​ឯង​បាន​ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក្នុង​ចំការ​របស់​ឯង ដែល​ដាំ​នៅ​ក្បែរ​មាត់​ផ្លូវ​ទឹក ក៏​កើត​មាន​ផល ហើយ​មាន​ខ្នែង​ជា​ច្រើន ដោយ​នៅ​ជិត​ទឹក​បរិបូរ


នគរ​នោះ​នឹង​បាន​ទាប​ថោក​ជាង​អស់​ទាំង​នគរ ឥត​ដែល​លើក​ខ្លួន​ឡើង​ខ្ពស់​ជាង​នគរ​ផ្សេងៗ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​គេ​ថយ​តិច​ទៅ ដើម្បី​មិន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​សាសន៍​ដទៃ​ទៀត


លុះ​ពន្លក​ឡើង ហើយ​ស្រូវ​ចេញ នោះ​ស្រងែ​ក៏​លេច​មក​ឲ្យ​ស្គាល់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម